ព័ត៌មានអន្តរជាតិ

លីទុយអានី សម្រេចដកច្បាប់រឹតត្បិត ក្បាលគ្រាប់នុយក្លេអ៊ែរ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាលីទុយអានីបាន ណែនាំការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីលុបចោលការហាមឃាត់ របស់ប្រទេសក្នុងការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរ។

សំណើដែលគាំទ្រដោយសមាជិក៥១សភាដែល គ្រប់គ្រាន់សម្រាប់ចុះបញ្ជីជាផ្លូវការនឹងលុបចោលមាត្រា ១៣៧នៃរដ្ឋធម្មនុញ្ញដែលហាមឃាត់អាវុធប្រល័យលោក និងមូលដ្ឋានយោធាបរទេសនៅលើទឹកដីលីទុយអានី។

រដ្ឋាភិបាលទីក្រុង Vilnius បាននិយាយថា វិធានការនេះគឺចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់រុស្សី ដែលជាគំនិតមួយដែលទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀត។

ច្បាប់ថ្មីនេះធ្វើតាមការអំពាវនាវ របស់ប្រធានាធិបតី Gitanas Nauseda ដើម្បីលុបចោលនូវ អ្វីដែលគាត់បានពិពណ៌នាថាជាការរឹតបន្តឹង ហួសសម័យ ។
គួរឲ្យដឹងដែរថា សេចក្តីថ្លែងនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំ ជាមួយមេដឹកនាំបក្សពួកសភាកាលពីថ្ងៃព្រហស្បតិ៍ ដោយរដ្ឋាភិបាល បានប្រកែកថា ប្រទេសលីទុយអានី មិនគួរដាក់កម្រិតលើខ្លួនឯងនោះទេ ប្រសិនបើកាលៈទេសៈថ្មីកើតឡើងនៅពេលអនាគត៕

ប្រែសម្រួល៖ស៊ុនលី

To Top