ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ២៩៥៤នាក់
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើក ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា កាលពីសប្តាហ៍មុនបានកើនឡើងដល់ ២៩៥៤នាក់ និង ១៦៥៩២នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមប្រធានរដ្ឋសភាលោក Jorge Rodriguez ។
នៅក្នុងសារមួយនៅលើឆានែល Telegram របស់លោក លោក Rodriguez បាននិយាយថា មនុស្ស ៦៤៦២នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីគ្រោះមហន្តរាយនេះបានវាយប្រហារភាគកណ្តាលរដ្ឋ Aragua, Miranda និង La Guaira ក៏ដូចជារដ្ឋភាគខាងលិចខេត្ដ Carabobo, Yaracuy និង Falcon។
ប្រភពបានបញ្ជាក់ថា មនុស្ស ១៦២០៩នាក់គ្មានផ្ទះសម្បែង ខណៈដែលអគារ ៨៥៦ខ្នងត្រូវបានខូចខាត និងរចនាសម្ព័ន្ធ ១៩០ បានដួលរលំ។
អាជ្ញាធរក៏បានបង្កើតជំរំបណ្ដោះអាសន្នចំនួន ៨០ ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ និងជនភៀសខ្លួនផងដែរ។
យោងតាមការអាប់ដេតនៅថ្ងៃសៅរ៍ អ្នកជួយសង្គ្រោះចំនួន ២៩.៥៦៧ នាក់នៅតែត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត រួមទាំង ៣.២៨១ នាក់មកពីបរទេស។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ចាប់តាំងពីការរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័របានវាយប្រហារនៅថ្ងៃទី ២៤ ខែមិថុនា ប្រទេសវេណេស៊ុយអេឡា បានកត់ត្រាការរញ្ជួយដីជាបន្តបន្ទាប់ចំនួន ៩៤២ ដង៕









