ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ អះអាងពីការគ្រប់គ្រងទាំងស្រុងនៃ ទីក្រុងយុទ្ធសាស្រ្តមួយ​ នៅភាគខាងកើតអ៊ុយក្រែន

មូស្គូ៖ រុស្ស៊ី​ បានអះអាងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន​ បានគ្រប់គ្រងទីក្រុង Konstantinovka នៅភាគខាងកើតអ៊ុយក្រែន ទាំងស្រុង។

“ព័ត៌មានសំខាន់​ គឺថា ទីក្រុង​ Konstantinovka ត្រូវបាន ដណ្តើមយកទាំងស្រុង​ នេះបេីតាមការលេីកឡេីង របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលត្រូវបានដកស្រង់សម្តីដោយ RIA Novosti។

គួរបញ្ជាក់ថា​ ទីក្រុង​ Konstantinovka គឺជាបន្ទាយសំខាន់មួយដែលមានទីតាំងនៅតំបន់ Donetsk របស់អ៊ុយក្រែន។

បន្ទាប់ពីការប្រកាសនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន បានឧ្យដឆងថា ការដណ្តើមយកទីក្រុង​ Konstantinovka “មានសារៈសំខាន់ជាយុទ្ធសាស្ត្រយ៉ាងខ្លាំង” ខណៈពេលដែលកំពុងទៅទស្សនាប៉ុស្តិ៍បញ្ជាការបណ្ដោះអាសន្នមួយរបស់ក្រុមកម្លាំងរួមនៅថ្ងៃសុក្រ។

លោកបានលេីកឡេីងថា​ “ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ទីក្រុងនេះ​ គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ដ៏សំខាន់របស់តំបន់​ Donbas” ដោយបន្ថែមថា កងកម្លាំងរុស្ស៊ីបានគ្រប់គ្រង ការតាំងទីលំនៅចំនួន ១៣៣​ និងផ្ទៃដីជាង ៣០០០គីឡូម៉ែត្រការ៉េនៅទូទាំង តំបន់​ Donbas និង Novorossiya ចាប់តាំងពីដើមឆ្នាំ២០២៦៕​

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top