ព័ត៌មានអន្តរជាតិ

ដ្រូនអ៊ុយក្រែន លុកលុយតំបន់គ្រីមៀ សម្លាប់ពលរដ្ឋស៊ីវិល២នាក់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលតំបន់ លោក Sergey Aksyonov បាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើតំបន់គ្រីមៀ កាលពីចុងសប្តាហ៍ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់។

លោកAksyonov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយយន្តហោះ
គ្មានមនុស្សបើកមួយយប់នៅលើផ្នែកខាងជើង នៃឧបទ្វីបរុស្ស៊ីបានសម្លាប់មនុស្សម្នាក់ និងពីរនាក់
ទៀតរងរបួស។

លោកបាននិយាយថាមួយថ្ងៃមុន ការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើកដាច់ដោយឡែកមួយបាន
សម្លាប់ជនស៊ីវិលម្នាក់ និងរបួសពីរនាក់ទៀត រួមទាំងកុមារអាយុ១០ឆ្នាំផងដែរ។

យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកចំនួន
៧១គ្រឿងត្រូវបានស្ទាក់ចាប់នៅលើតំបន់គ្រីមៀ Crimea និង Belgorod តំបន់ Bryansk
និង Rostov ពេញមួយយប់កាលពីថ្ងៃអាទិត្យ។

បន្ថែមពីនោះយោធារុស្ស៊ីបានរាយការណ៍អំពីការស្ទាក់ចាប់ជិត៤០០ដងនៅទូទាំងប្រទេសកាលពីថ្ងៃមុន
ខណៈដែលអ៊ុយក្រែនបានបង្កើនការវាយប្រហារដ្រូន UAV រយៈចម្ងាយឆ្ងាយរបស់ខ្លួនលើហេដ្ឋារចនា
សម្ព័ន្ធរុស្ស៊ី ដោយផ្តោតលើរោងចក្រចម្រាញ់ប្រេង និងកន្លែងដឹកជញ្ជូន ចំពេលមានវិបត្តិសមរភូមិ៕

ប្រែសម្រួល៖ស៊ុនលី

To Top