ព័ត៌មានអន្តរជាតិ

នាវាចម្បាំង ជាច្រើនគ្រឿង របស់រុស្សីធ្វើដំណើរមកដល់ដែនសមុទ្រចិន ដើម្បីចូលរួមសមយុទ្ធយោធា ដែលមានរយៈពេល១សប្តាហ៍

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ របស់ប្រទេសរុស្សីបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា នាវាចម្បាំងរបស់កងនាវាចរ ប៉ាស៊ីហ្វិករបស់រុស្ស៊ី បានមកដល់កំពង់ផែ Qingdao របស់ចិនសម្រាប់សមយុទ្ធកងទ័ពជើងទឹករួមគ្នាប្រចាំឆ្នាំមួយ ។

ក្រសួងបាននិយាយថា កងទ័ពជើងទឹកទាំងពីរ ដែលគាំទ្រដោយអាកាសចរណ៍ នឹងធ្វើប្រតិបត្តិការ ស្វែងរក និងជួយសង្គ្រោះ សមយុទ្ធប្រឆាំងនាវាមុជទឹក និងការពារដែនអាកាស និងសមយុទ្ធបាញ់ គ្រាប់ពិតផងដែរ។

វីដេអូដែលចេញផ្សាយដោយក្រសួង បង្ហាញពីការបំបែកនាវា នៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ីដែលបានធ្វើដំណើរមកដល់កំពង់ផែ ។ វិដេអូក៏បានបង្ហាញអំពីពិធីស្វាគមន៍ ជាផ្លូវការផងដែរ ដែលនាវិកមកពីប្រទេសទាំងពីរបានផ្លាស់ប្តូរការចាប់ដៃគ្នានិងពិធីផ្សេងទៀត។

ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃអាទិត្យថា សមយុទ្ធនេះគឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងយោធាទាំងពីរ ហើយមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខ និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ វាក៏បានបន្ថែមថា កងកម្លាំងមួយចំនួន
ពីភាគីទាំងពីរនឹងធ្វើការល្បាតដែនសមុទ្រ រួមគ្នានៅក្នុងផ្នែកខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិក នៅបន្ទាប់ពីសមយុទ្ធនេះបញ្ចប់ ។

គួរឲ្យដឹងដែរថាសមយុទ្ធ​នេះធ្វើឡើងនៅក្រោយពេលដែលប្រទេស​រុស្ស៊ី​និង​ចិនបានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការ
​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​រួម​នឹង​ទំនាក់ទំនង​នយោបាយ​និង​សេដ្ឋកិច្ច​កាន់តែ​រឹងម៉ាំងឡើងរវាងគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top