Feature

ទេសចរណ៍​នៅប្រទេសចិន ​តាមតាន​ខ្លាឃ្មុំផេនដា​៖ ការជួបជុំ​រវាងយុវជន​ ប្រទេសចិន​ និង​សហរដ្ឋអាមេរិក​

នាពេលថ្មីៗ​កន្លងទៅនេះ ​យុវជន២០នាក់​ដែលមកពី​រដ្ឋវ៉ាស៊ីនតោន​របស់អាមេរិកបាន​ទៅដល់ខេត្ត​ Sichuan ​ប្រទេសចិន​ដើម្បីចូលរួម​សកម្មភាព​ផ្លាស់ប្តូរ​រវាង​យុវជនចិននិង​អាមេរិកដែល​ឈ្មោះថា​ “ធ្វើទេសចរណ៍​នៅប្រទេសចិន​តាមតាន​ខ្លាឃ្មុំផេនដា” ។ 

ពួកគេបាន​ចូលទៅជិតខ្លាឃ្មុំផេនដា​ ដែលជា​ទ្រព្យសម្បត្តិ​ជាតិ ដក​បទពិសោធ​​ពី​វប្បធម៌បេតិកភណ្ឌ​អរូបីនិង​ទិដ្ឋភាពទីក្រុង​នៅតំបន់ Sichuan ​ដោយជួបប្រទះ​ប្រទេសចិន​ពិតប្រាកដ​ ចម្រុះ និង​រស់រវើកតាមរយៈ​ការធ្វើដំណើរ ​និងការផ្លាស់ប្តូរ​របស់ពួកគេ។

តាមរយ:​ការផ្សាយដំណឹង​បានឱ្យដឹងថា ​សកម្មភាព​ផ្លាស់ប្តូររវាង​យុវជនចិននិង​អាមេរិក​ដែល​ឈ្មោះ “ធ្វើ​ទេសចរណ៍​នៅប្រទេសចិន​តាមតាន​ខ្លាឃ្មុំផេនដា”(PandaMaxxing)​គឺរៀបចំដោយ​អគ្គស្ថានីយវិទ្យុ​និងទូរទស្សន៍​មជ្ឈិមចិននិង​សមាគមផ្លាស់ប្តូរ​រវាងសិស្សនិង​និស្សិតវ័យក្មេង​អាមេរិក-ចិន ។​ 

កម្មវិធីនេះ​ប្រើប្រាស់​យុវជនជាស្ពាន​ និងវប្បធម៌ជា​មធ្យោបាយ​ ដោយប្រើប្រាស់​ទម្រង់នៃ​ការផ្លាស់ប្តូរ​ជាក់ស្តែង ​អាចមើលឃើញ​ និងអាច​ដកបទពិសោធ​បាន​ ដើម្បីនាំយុវជនចិន​ និងអាមេរិក​ឱ្យកាន់តែជិតស្និទ្ធ​គ្នា កសាង​ការឯកភាព​គ្នាលើមិត្តភាព​រវាងប្រទេស​ទាំងពីរ និង​ចាក់បញ្ចូល​ថាមពលយុវជន​ដ៏កក់ក្តៅ និង​យូរអង្វែង​ទៅក្នុងការអភិវឌ្ឍ​ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក​ប្រកបដោយ​សុខភាពល្អ៕

To Top