រលកកំដៅសម្លាប់មនុស្ស ជាង៣០នាក់ នៅសហរដ្ឋអាមេរិកអំឡុង ពេលខួប២៥០ឆ្នាំ កាលពីចុងសប្តាហ៍
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រលកកំដៅដែលបានគ្របដណ្តប់តំបន់ភាគ
ច្រើននៃសហរដ្ឋអាមេរិក នៅចុងសប្តាហ៍ នៃការប្រារព្ធខួបលើកទី២៥០ឆ្នាំ
របស់ប្រទេសនេះ ហើយជាលទ្ធផល វាបានសម្លាប់មនុស្សជាង៣០នាក់ នៅទូទាំងឆ្នេរខាងកើត ភាគអាគ្នេយ៍ និងនិរតី។
នៅក្នុងរដ្ឋ New Jersey មនុស្សយ៉ាងហោចណាស់២៩នាក់ ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់
ដោយសាររលកកំដៅ នេះបើយោងតាមនាយកដ្ឋានសុខាភិបាលរបស់រដ្ឋ ។ ការស្លាប់នេះត្រូវបានរាយ
ការណ៍នៅទូទាំង១០ខណ្ឌ ហើយមន្ត្រីបាននិយាយថា ជនរងគ្រោះភាគច្រើន ត្រូវបានរកឃើញនៅក្នុង
ផ្ទះដែលគ្មានម៉ាស៊ីនត្រជាក់។
ប្រធានផ្នែកកិច្ចការងារសុខភាពរដ្ឋ New Jersey លោក Raynard Washington បាននិយាយ
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា ជនរងគ្រោះមិនមែនគ្រាន់តែជាមនុស្សចាស់ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងរួមបញ្ចូលមនុស្សវ័យជំទង់មួយចំនួនផងដែរ។
នៅទីក្រុងChicagoមនុស្ស៤នាក់បានស្លាប់ដោយសារមូលហេតុដែលទាក់ទងនឹងរលកកំដៅនាពេលថ្មីៗ
នេះបើយោងតាមកំណត់ត្រាពីការិយាល័យពិនិត្យសុខភាព។
នៅក្នុងរដ្ឋ Mississippi មន្ត្រី Hinds County បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ស្ត្រីអាយុ ៨៣ ឆ្នាំ
ម្នាក់បានស្លាប់ដោយសារកំដៅថ្ងៃ បន្ទាប់ពីដើរដួរនៅក្នុងសួនច្បារ ក្បែរផ្ទះរបស់គាត់តែម្នាក់ឯង។
ដោយឡែគនៅទីក្រុងញូវយ៉ក រលកកំដៅរយៈពេលច្រើនថ្ងៃ បានបញ្ជូនអ្នកស្រុករាប់រយនាក់ ទៅកាន់បន្ទប់
សង្គ្រោះបន្ទាន់កាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ស៊ុនលី










