ព័ត៌មានអន្តរជាតិ

អេស្បាញ រាយការណ៍អំពីករណី ពលរដ្ឋស្លាប់ ដោយសាររលកកំដៅខ្លាំង គិតចាប់តាំងពីដើមខែកក្កដា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រព័ន្ធតាមដានការស្លាប់ប្រចាំថ្ងៃរបស់
ក្រសួងសុខាភិបាលអេស្បាញ ឬហៅកាត់ថាMoMo បាននិយាយ កាលពីថ្ងៃចន្ទថា ការស្លាប់ជាង១៥០នាក់
នៅក្នុងប៉ុន្មានថ្ងៃដំបូងនៃខែកក្កដាត្រូវបានសន្មតថា បណ្តាលមពីសីតុណ្ហភាពខ្ពស់ នៅក្នុងប្រទេសអេស្ប៉ាញ
ខណៈដែលប្រទេសនេះកំពុងប្រឈមមុខ នឹងរលកកំដៅផ្លូវការ ទីពីរនៃរដូវក្តៅនេះ។

តួលេខនេះបានធ្វើ តាមការប៉ាន់ប្រមាណរបស់ MoMo នៃការស្លាប់ទាក់ទង នឹងកំដៅបន្ទាប៉ពីចំនួន១០២៩ ករណីកើតមាន នៅ
ក្នុងខែមិថុនា ដែលជាចំនួនខ្ពស់បំផុត ប្រចាំខែចាប់តាំងពីប្រព័ន្ធត្រួត ពិនិត្យត្រូវបានណែ នាំនៅក្នុងឆ្នាំ ២០១៥។

ទន្ទឹមនឹងនេះដែរ អ្នកពន្លត់អគ្គីភ័យបច្ចុប្បន្ន ក៏កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ជាច្រើនកន្លែងនៅទូទាំងប្រទេស រួមទាំងមួយនៅ
La Bisbal d’Emporda ដែលបានឆេះប្រហែល២២០០ហិកតា នៅក្នុងតំបន់ការពារ Les Gavarres
និងមានបរិវេណប្រហែល ៤០គីឡូម៉ែត្រ ។

យោងតាមការប៉ាន់ប្រមាណផ្អែកលើផ្កាយរណប ពីប្រព័ន្ធព័ត៌មាន ភ្លើងឆេះព្រៃនៅអឺរ៉ុប (EFFIS) បានបណ្តាលឲ្យមានការឆេះ
ប្រហែលជា៥៦០០០ហិកតាមកហើយ នៅក្នុងប្រទេសអេស្បាញ រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៥នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top