រុស្សីអះអាង បានកំទេច និងទំលាក់ដ្រូន របស់អ៊ុយក្រែន ដល់ទៅជាង៥០០គ្រឿង ក្នុងការវាយប្រហារ ទ្រង់ទ្រាយធំជាច្រើនដង
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធ
ការពារដែនអាកាសរបស់ខ្លួនបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនចំនួន៥១៩គ្រឿង
ពេញមួយយប់ ខណៈដែលទីក្រុងគៀវរាយការណ៍ថា ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក
របស់រុស្ស៊ីទៅលើរដ្ឋធានីបានបណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់១១នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ ទម្លាក់លើតំបន់ចំនួន២០រួម
ទាំងតំបន់ Belgorod, Bryansk, Kursk, Kaluga, Leningrad, Moscow, Rostov
និងតំបន់ Yaroslavlផង ។
អាជ្ញាធរក្នុងតំបន់បាននិយាយថា ស្ត្រីម្នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Kerch ក្នុងតំបន់ Crimea ដោយ
មានអ្នករបួសជាច្រើននាក់ទៀតនៅ Crimea និងតំបន់ Yaroslavl។
នៅក្នុងតំបន់ Kaluga ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបង្កឱ្យមានអគ្គីភ័យនៅសហគ្រាស
ឧស្សាហកម្មមួយនៅក្នុងស្រុក Dzerzhinsky ដោយមិនមានការរាយការណ៍ពីអ្នករងរបួសបន្ទាប់ពីការជម្លៀស
នេះបើយោងតាមអភិបាលខេត្ត Vladislav Shapsha ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយឲ្យដឹងទៀតដែរថា ប្រទេសរុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្ស
បើកចំនួន ៣៥១ គ្រឿង និងមីស៊ីលចំនួន ៦៨គ្រាប់ពេញមួយយប់ ដោយបន្ថែមថាយន្តហោះគ្មានមនុស្សបើក
ចំនួន ៣២៦ គ្រឿង និងមីស៊ីល៣៧ គ្រាប់ផ្សេងទៀតត្រូវបានស្ទាក់ចាប់ ៕
ប្រែសម្រួល៖ស៊ុនលី










