អគ្គរដ្ឋទូតឥណ្ឌា គូសបញ្ជាក់ជំហ៊ានសំខាន់ៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មជាមួយនឹងរុស្សី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅរុស្ស៊ី បាននិយាយថា ទីក្រុងញូវដេលី និងទីក្រុងមូស្គូ បានឈានទៅមុខមួយជំហ៊ានទៀត ហើយនៅក្នុងកិច្ចពិភាក្សា ដើម្បីជំរុញពាណិជ្ជកម្ម។
ថ្លែងនៅឯវេទិកាវិនិយោគ និងពាណិជ្ជកម្មសំខាន់របស់រុស្ស៊ី Innoprom 2026 កាលពីថ្ងៃចន្ទ លោក Vinay Kumar
បាននិយាយថា ប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងការពារការវិនិយោគទ្វេភាគី ហើយកំពុងធ្វើការ ដើម្បីដករបាំងមិនមែនពន្ធគយ ជាពិសេស ទាក់ទងនឹងកសិកម្ម និងផលិតផលម្ហូបអាហារ។
ពាណិជ្ជកម្មឥណ្ឌា-រុស្ស៊ីឥឡូវនេះ មានតម្លៃប្រហែលពី៥៨ទៅ ៦០ ពាន់លានដុល្លារ ហើយប្រទេសទាំងពីរកំពុង បន្តគោលដៅពាណិជ្ជកម្ម នេះឲ្យបានទៅដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ដែលត្រូវបានកំណត់ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់ប្រទេសឥណ្ឌានាខែធ្នូ។
លោក Kumar បាននិយាយថា អាជីវកម្មឥណ្ឌា កំពុងឆ្លើយតប វិជ្ជមាន និងសកម្ម ចំពោះការពង្រីកវត្តមានការទូត របស់ប្រទេសនេះ ដោយលើកឡើងពីអគ្គកុងស៊ុលរបស់ទីក្រុង New Delhi នៅទីក្រុង Ekaterinburg ដែលត្រូវបានបើកនៅក្នុងខែវិច្ឆិកាកន្លងមក។
គួរឲ្យដឹងដែរថាប្រទេសឥណ្ឌា ត្រូវបានតំណាងដោយក្រុមហ៊ុនធំៗជាង ៣០នៅក្នុងពិព័រណ៍វិនិយោគដែលត្រូវបានធ្វើឡើង នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Ekaterinburg-EXPO ។
ក្រៅពីនោះប្រទេសឥណ្ឌា និងសហភាព សេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ក៏មានភាពរីកចម្រើនទៅមុខជឿនលឿន ក្នុងការពិភាក្សា អំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីផងដែរ ។ លោកKumar បាននិយាយថា ជុំទីពីរនៃកិច្ចចរចាត្រូវបានធ្វើឡើង នៅទីក្រុងមូស្គូកាលពីចុងខែមុន៕
ប្រែសម្រួល៖ស៊ុនលី










