ព័ត៌មានអន្តរជាតិ

គុយបា​ ជំរុញឧ្យមានការជជែកពិភាក្សា របស់អង្គការសហប្រជាជាតិ​ លើការបិទផ្លូវរបស់អាមេរិក​

ហាវ៉ាណា៖​ មន្ត្រីម្នាក់បានឧ្យដឹងថា សំណើរបស់ប្រទេសគុយបា​ សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីជជែកពិភាក្សាអំពីការបិទផ្លូវរបស់សហរដ្ឋអាមេរិក​ នៅក្នុងសម័យប្រជុំរបស់ខ្លួន ឆ្លុះបញ្ចាំងពីការគំរាមកំហែង​ ដែលជិតមកដល់ដែលកោះនេះកំពុងប្រឈមមុខ។

លោក Pedro Luis Pedroso អគ្គនាយកកិច្ចការពហុភាគី និងច្បាប់អន្តរជាតិ នៃក្រសួងការបរទេសគុយបា បានប្រាប់អ្នកយកព័ត៌មានថា សេណារីយ៉ូ​ ដែលបានបង្ហាញដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការជជែកពិភាក្សា “មិនមែនជាស្ថានភាពសម្មតិកម្មនៃការឈ្លានពាននោះទេ ។ វាមិនផ្អែកលើការវាយតម្លៃហានិភ័យសាមញ្ញនោះទេ”។

លោក Pedroso បានលេីកឡេីងថា ការជជែកពិភាក្សានេះ ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ នឹងបម្រើ​ ដើម្បីថ្កោលទោស “សកម្មភាពឈ្លានពានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក​ ប្រឆាំងនឹងកោះនេះ រួមទាំងការគំរាមកំហែងនៃការឈ្លានពានយោធាដោយផ្ទាល់”។

នៅក្នុងការជជែកពិភាក្សានេះ ទីក្រុងហាវ៉ាណា​ នឹងបង្ហាញពីផលប៉ះពាល់នៃការរឹតបន្តឹងរបស់ទីក្រុងវ៉ាស៊ីនតោន​ លើការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការរឹតបន្តឹងការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុប្រឆាំងនឹងកោះនេះ។

អាជ្ញាធរគុយបាអះអាងថា វិធានការទាំងនេះបង្កើត បានជាអំពើប្រល័យពូជសាសន៍ ការដាក់ទណ្ឌកម្មសមូហភាព និងការរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top