ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ៣៥៣៥ នាក់ និងរបួសជាង ១៦៧០០នាក់
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីពីរលើក ដែលបានវាយប្រហារប្រទេស វេណេស៊ុយអេឡានៅថ្ងៃទី២៤ ខែមិថុនា បានកើនឡើងដល់ ៣៥៣៥នាក់ ដោយមានមនុស្ស ១៦៧៤០នាក់រងរបួស នេះបើយោងតាមការអាប់ដេត ពីប្រធានរដ្ឋសភាលោក Jorge Rodriguez។

លើសពីនេះ លោក Rodriguez ដែលជាប្រធានមជ្ឈមណ្ឌល បញ្ជាការបង្កើតជំរំបណ្តោះអាសន្ន បានសរសេរនៅក្នុងសារ មួយនៅលើ Telegram ថា មនុស្សចំនួន ១៧.៨៥៤ នាក់នៅតែគ្មានផ្ទះសម្បែង។
លោកបានបន្ដថា ចំនួនមនុស្សដែលត្រូវបានជួយសង្គ្រោះ នៅតែមានចំនួន ៦៤៦២នាក់ ខណៈដែលគ្រួសារចំនួន ៨៦៧៩៤ បានទទួលជំនួយ៕
ប្រែសម្រួល ឈូក បូរ៉ា










