Feature

នាយករដ្ឋមន្រ្តីថៃ នឹងធ្វើដំណើរទៅម៉ាឡេស៊ី ដើម្បីស្នើសុំឱ្យម៉ាឡេស៊ី ដកបម្រាមលើការនាំចូលបង្គាររបស់ថៃ

បរទេស៖ ប្រទេសថៃនឹងស្វែងរកការលើកលែងការហាមឃាត់របស់ប្រទេសម៉ាឡេស៊ី លើការនាំចូលបង្គារបស់ថៃចំនួនប្រាំប្រភេទ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល ទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ៩-១០ ខែកក្កដាខាងមុខនេះ។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ភាគីទាំងពីរក៏នឹងពិភាក្សាអំពីការនាំចេញត្រីសមុទ្ររបស់ថៃផងដែរ។ លោក អនុទីន បាននិយាយថា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ស៊ូរីយ៉ា ជុងរុងរុងគីត បានជួបពិភាក្សារួចហើយជាមួយសមភាគីម៉ាឡេស៊ីមុនពេលដំណើរទស្សនកិច្ចនេះ។

យោងតាមលោក អនុទីន ការពិភាក្សាទាំងនេះគឺជាផ្នែកមួយនៃក្របខ័ណ្ឌដែលបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ លោកបានបន្ថែមថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងលើបញ្ហានេះរួចហើយ ដោយព័ត៌មានលម្អិតបន្ថែមត្រូវបានគេរំពឹងទុកក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។

ប្រែសម្រួលៈ ណៃ តុលា

To Top