នាវាដឹកប្រេងមួយគ្រឿង បានឆាបឆេះ នៅជិតច្រកសមុទ្រ Hormuz បន្ទាប់ពីត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីល
បរទេស៖ នាវាដឹកប្រេងមួយគ្រឿងបានឆាបឆេះនៅឯឆ្នេរសមុទ្រអូម៉ង់ ជិតច្រកសមុទ្រ Hormuz បន្ទាប់ពីត្រូវបានវាយប្រហារដោយអ្វីដែលគេជឿថាជាមីស៊ីលអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា អង្គការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស (UKMTO) បាននិយាយនៅថ្ងៃនេះថា “នាវាដឹកប្រេងមួយគ្រឿងត្រូវបានវាយប្រហារនៅកំពង់ផែរបស់វាដោយវត្ថុមិនស្គាល់អត្តសញ្ញាណ ដែលបណ្តាលឱ្យមានអគ្គីភ័យ ខណៈពេលដែលនាវានោះកំពុងធ្វើដំណើរទៅភាគខាងត្បូង”។
ហេតុការណ៍នេះបានកើតឡើងប្រហែល ១៥ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Limah ប្រទេសអូម៉ង់ ជិតច្រកសមុទ្រ Hormuz។ មិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតបរិស្ថានទេ។ ទីភ្នាក់ងារនេះបាននិយាយថា “នាវាត្រូវបានណែនាំឱ្យប្រុងប្រយ័ត្ននៅពេលឆ្លងកាត់តំបន់នោះ និងជូនដំណឹងដល់ UKMTO ជាបន្ទាន់ ប្រសិនបើពួកគេរកឃើញសកម្មភាពគួរឱ្យសង្ស័យណាមួយ”។
គេហទំព័រព័ត៌មាន Axios បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលនិយាយថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបាញ់មីស៊ីលយ៉ាងហោចណាស់ពីរគ្រាប់ទៅលើនាវាពាណិជ្ជកម្មដែលធ្វើដំណើរនៅច្រកសមុទ្រ Hormuz ដោយបណ្តាលឱ្យ “ខូចខាតយ៉ាងធ្ងន់ធ្ងរ” ដល់នាវាពីរគ្រឿង ប៉ុន្តែមិនមានអ្នកស្លាប់ និងរបួសនោះទេ។
ដោយឡែកចំពោះមន្ត្រីអ៊ីរ៉ង់វិញ មិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។
ប្រែសម្រួលៈ ណៃ តុលា










