ព័ត៌មានអន្តរជាតិ

ការប្រើប្រាស់រថយន្តប្រើអគ្គិសនី, ប្រើហ្គាស និងរថយន្ត hybrid នៅឥណ្ឌា ឡើងដល់កំណត់ត្រា បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់ បង្កឱ្យមានការកើនឡើងតម្លៃប្រេងឥន្ធនៈ

បរទេស៖ ប្រធានស្ថាប័នអ្នកចែកចាយ រថយន្តរបស់ប្រទេសឥណ្ឌា បាននិយាយថា ចំណង់ចំណូលចិត្ត របស់ប្រទេសឥណ្ឌា ចំពោះរថយន្តអគ្គិសនី រថយន្ត hybrid  និងរថយន្តប្រើហ្គាសធម្មជាតិ បានបង្ហាញពីការកើនឡើង បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានបង្កឱ្យមាន ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដោយម៉ូដែលបែបនេះឈាន ដល់ចំណែកកំណត់ត្រានៃការលក់ រថយន្តដឹកអ្នកដំណើរក្នុងខែមិថុនា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា រថយន្តប្រើប្រេងឥន្ធនៈមានចំនួន 40.35% នៃការលក់រាយសម្រាប់រថយន្តដឹកអ្នកដំណើរ ក្នុងខែមិថុនា កើនឡើងពីប្រហែល 38% កាលពីមួយខែមុន ខណៈដែលអ្នកប្រើប្រាស់កាន់តែស្វែងរកថ្លៃដើមប្រតិបត្តិការថោកជាង បន្ទាប់ពីតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតត្រូវបានដំឡើងច្រើនដងក្នុងខែឧសភា។

លោក C.S. Vigneshwar ប្រធានសហព័ន្ធសមាគមអ្នកចែកចាយរថយន្ត (FADA) បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទថា “យើងត្រូវតាមដានថាតើនេះជាប្រតិកម្មភ្លាមៗពីអតិថិជន ឬថាតើកំណើននេះនឹងបន្តឬអត់”។

ការលក់រថយន្តសរុបបានកើនឡើង 21.8% ដល់កំណត់ត្រា 2.6 លានគ្រឿង ដោយការលក់រថយន្តដឹកអ្នកដំណើរ កើនឡើង 28.6% ធៀបនឹងឆ្នាំមុន ដល់ 410,853 គ្រឿង។

ក្នុងចំណោមរថយន្តដឹកអ្នកដំណើរ, ម៉ូដែល CNG មានចំនួន 24.3% នៃការលក់សរុប ខណៈដែលរថយន្ត hybrids មានចំនួន 8.3% និងរថយន្តអគ្គិសនីមានចំនួន 7.8%។
ប្រែសម្រួលៈ ណៃ តុលា

To Top