ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់់ អំឡុងពេលដំណើរទស្សនកិច្ច របស់លោក Macron នាទីក្រុងដាម៉ាស

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT គ្រាប់បែកពីរគ្រាប់បានផ្ទុះនៅជិត សណ្ឋាគារក្នុងទីក្រុងដាម៉ាស Damascus
ដែលប្រធានាធិបតីបារាំងលោក Emmanuel Macron កំពុងស្នាក់នៅកាលពីថ្ងៃអង្គារ។

ការិយាល័យរបស់លោកប្រធានាធិបតីបារាំង Macron បាននិយាយថា លោកមិនបានដឹង ពីការបំផ្ទុះនេះទេ ហើយបានជួប
ជាមួយប្រធានាធិបតីស៊ីរី Ahmed al-Sharaa តាមការគ្រោងទុក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីក្រសួងមហាផ្ទៃស៊ីរីថា យ៉ាងហោចណាស់មនុស្ស១៨នាក់ រួមទាំងមន្ត្រី
ប៉ូលិស៤នាក់បានរងរបួស ។ ការបំផ្ទុះបានវាយប្រហារតំបន់មមាញឹក រវាងក្រសួងទេសចរណ៍ និងសារមន្ទីជាតិ នៅតាមផ្លូវពីសណ្ឋាគារ
Four Seasons ដែលលោក Macron កំពុងជួបពិភាក្សាជាមួយក្រុមសង្គមស៊ីវិល។

លោក Macron កំពុងធ្វើទស្សនកិច្ចលើកដំបូងដោយប្រមុខរដ្ឋសហភាពអឺរ៉ុបទៅកាន់ទីក្រុង Damascus ចាប់តាំងពីមេដឹកនាំ
ក្រុមជីហាដ al-Sharaa បានបណ្តេញប្រធានាធិបតី Bashar Assad និងបានដណ្តើមកាន់កាប់ប្រទេសស៊ីរីក្នុងខែធ្នូ ឆ្នាំ២០២៤។

គួរឲ្យដឹងដែរថាអាជ្ញាធរស៊ីរី បាននិយាយថា ក្បួនរថយន្តរបស់លោក Macron បានចាកចេញពីសណ្ឋាគារប៉ុន្មាន នាទីមុនការផ្ទុះ ដោយឆ្ពោះទៅកាន់
វិមានប្រធានាធិបតី ដើម្បីពិភាក្សាជា មួយនឹងលោក al-Sharaa ៕

ប្រែសម្រួល៖ស៊ុនលី

To Top