ព័ត៌មានអន្តរជាតិ

ហូឡង់ បញ្ជាក់ថា មិនមានសព្វាវុធ ក្នុងឃ្លាំងដើម្បីផ្គត់ផ្គង់ អ៊ុយក្រែនទៀតឡើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិលោកស្រី Dilan Yesilgoz-Zegerius
បាននិយាយថា ប្រទេសហូឡង់អស់ជម្រើស សម្រាប់ការបន្តជំនួយយោធា ដោយផ្ទាល់ដល់អ៊ុយក្រែនទៀតហើយ។

សហភាពអឺរ៉ុប និងសមាជិកណាតូ គឺជាអ្នកគាំទ្រដ៏សកម្មរបស់ទីក្រុងគៀវ ក្នុងជម្លោះរបស់ខ្លួនជាមួយទីក្រុងមូស្គូ
រួមទាំងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃគម្រោងជាមួយ
ប្រទេសបែលហ្សិក ដាណឺម៉ាក និងន័រវែស។

អ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់អាវុធពីអ្នកគាំទ្រលោកខាងលិចរបស់ខ្លួនពេញមួយជម្លោះភាគ
ច្រើន ដែលឥឡូវនេះឈានដល់ឆ្នាំទី៥ហើយ។

លោកស្រី Yesilgoz-Zegerius បានប្រាប់ Bloomberg នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការ NATO
នៅទីក្រុង Ankara ប្រទេសតួគីកាលពីថ្ងៃអង្គារថា ៖យើងមិនមានឱកាសទៀតទេ ដូចប្រទេសហូឡង់ ពីព្រោះយើង
បានធ្វើច្រើនណាស់។

គួរឲ្យដឹងដែរថាលោកស្រី បានបន្ថែមថា ៖ យើងឈានដល់ដែនកំណត់របស់យើងហើយ នៅពេលសួរជាពិសេស អំពីថាតើប្រទេសហូឡង់
អាចផ្តល់មីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាមេរិក បន្ថែមទៀតដល់ទីក្រុងគៀវដែរឬទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top