ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរ ចំពោះលោកស្រី Keiko Fujimori ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតី នៃប្រទេសប៉េរូ

នៅថ្ងៃទី ៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារអបអរសាទរជូនចំពោះលោកស្រី Keiko Fujimori ដែលត្រូវបានជ្រើសតាំង ជាប្រធានាធិបតី នៃសាធារណរដ្ឋប៉េរូ ។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងប្រទេសប៉េរូ គឺជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ហើយទំនាក់ទំនង នៃប្រទេសទាំងពីរ បានរក្សាសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ ការផ្លាស់ប្តូរជាន់ខ្ពស់រវាងភាគីទាំងពីរ មានភាពញឹកញាប់ កិច្ចសហប្រតិបត្តិការ ជាក់ស្តែង លើគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ហើយមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជន ។ ឆ្នាំនេះគឺជាខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសប៉េរូ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ប៉េរូ ហើយមានឆន្ទៈធ្វើការជាមួយលោកស្រី ប្រធានាធិបតី ដើម្បីបន្តវេនចំណងមិត្តភាព ប្រពៃណីរវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-ប៉េរូ ឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ជាបន្តបន្ទាប់ សំដៅផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។

នៅថ្ងៃដដែលនោះ លោក Han Zheng អនុប្រធានរដ្ឋចិន ក៏បានផ្ញើសារអបអរសាទរ ជូនចំពោះលោក Giuseppe Galareta ដែលត្រូវបានជ្រើសតាំង ជាអនុប្រធានាធិបតីទីមួយ នៃប្រទេសប៉េរូ៕

To Top