IMF បន្ទាបការព្យាករណ៍កំណើន សេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ ចំពេលមានវិបត្ដិនៅមជ្ឈិមបូព៌ា
ញូវយ៉ក៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ៣.០ ភាគរយនៅឆ្នាំ ២០២៦ មុនពេលងើបឡើងវិញមកត្រឹម ៣.៤ ភាគរយនៅឆ្នាំ ២០២៧។
នេះធ្លាក់ចុះពីមធ្យមភាគ ៣.៥ ភាគរយ នៃកំណើននៅឆ្នាំ ២០២៥ ហើយក៏ធ្លាក់ចុះបន្តិចពីការព្យាករណ៍ ៣.១ ភាគរយនៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ខែមេសា ឆ្នាំ ២០២៦។
របាយការណ៍ខែកក្កដាបានឧ្យដឹងថា ការធ្លាក់ចុះបន្តិចបន្តួចនេះឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលត្រូវបានទូទាត់ដោយផ្នែកដោយសន្ទុះជំរុញដោយតម្រូវការកើនឡើង នៅក្នុងវដ្តបច្ចេកវិទ្យាសកល ដែលជំរុញដោយការរីកចម្រើននៃបញ្ញាសិប្បនិម្មិត និងការទទួលយករបស់វា។
ដោយផ្អែកលើការព្យាករណ៍អំពីតម្លៃថាមពលខ្ពស់ គោលនយោបាយរូបិយវត្ថុដែលមិនសូវគាំទ្រ និងគោលនយោបាយកើនឡើង និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយរហូតដល់ឆ្នាំ ២០២៧ អតិផរណាទូទៅសកលត្រូវបានគេរំពឹងថានឹងកើនឡើងពី ៤.១ ភាគរយនៅឆ្នាំ ២០២៥ ដល់ ៤.៧ ភាគរយនៅឆ្នាំ ២០២៦ មុនពេលធ្លាក់ចុះមកត្រឹម ៣.៩ ភាគរយនៅឆ្នាំ ២០២៧ ដែលកើនឡើងបន្តិចពីការព្យាករណ៍ខែមេសា នេះបើយោងតាម IMF។
របាយការណ៍បានបន្ថែមថា កំណើនបរិមាណពាណិជ្ជកម្មពិភពលោកត្រូវបានព្យាករថានឹងថយចុះយ៉ាងខ្លាំងពី ៥ភាគរយក្នុងឆ្នាំ២០២៥ មកត្រឹម ៣.៥ភាគរយក្នុងឆ្នាំ២០២៦ មុនពេលងើបឡើងវិញដល់ ៤.៣ភាគរយក្នុងឆ្នាំ២០២៧។
របាយការណ៍នេះបានឧ្យដឹងថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿនត្រូវបានព្យាករថា នឹងមាន ១.៧ភាគរយក្នុងឆ្នាំ២០២៦ និង ១.៨ភាគរយក្នុងឆ្នាំ២០២៧ ជាពិសេស កំណើននៅសហរដ្ឋអាមេរិកត្រូវបានព្យាករថានឹងមាន ២.៣ភាគរយក្នុងឆ្នាំ២០២៧ និង ២.២ភាគរយក្នុងឆ្នាំ២០២៧ ដែលមិនមានការប្រែប្រួលពីខែមេសានោះទេ។
តំបន់អឺរ៉ូត្រូវបានព្យាករថានឹងកើនឡើង ០.៩ភាគរយក្នុងឆ្នាំ២០២៦ និង ១.២ ភាគរយក្នុងឆ្នាំ២០២៧ ដោយការព្យាករណ៍ឆ្នាំ២០២៦ ទាបជាង ០.២ភាគរយធៀបនឹងរបាយការណ៍ខែមេសា។ ហើយកំណើនរបស់ចក្រភពអង់គ្លេសត្រូវបានព្យាករថា នឹងធ្លាក់ចុះមកត្រឹម ១ភាគរយក្នុងឆ្នាំ២០២៦ មុនពេលងើបឡើងវិញមកត្រឹម ១.៣ភាគរយក្នុងឆ្នាំ២០២៧ ខណៈដែលវិបត្តិថាមពលបានថមថយ៕
ប្រែសម្រួល ឈូក បូរ៉ា










