ហ្វាំងឡង់ ៖ ការជំរុញរបស់អាមេរិក តួនាទីកាន់តែរឹងមាំរបស់អឺរ៉ុប នៅក្នុងអង្គការណាតូ ជាប់ទាក់ទងនឹងសម្ពាធសេដ្ឋកិច្ច របស់ទីក្រុងវ៉ាស៊ីនតោន
ហេលស៊ីនគី៖ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen បានឧ្យដឹងថា ការជំរុញរបស់សហរដ្ឋអាមេរិក សម្រាប់តួនាទីកាន់តែរឹង មាំរបស់អឺរ៉ុប នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គឺជាប់ទាក់ទងនឹងសម្ពាធសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកផ្ទាល់ ខណៈដែលសមាជិកណាតូបានពិភាក្សាអំពីការចំណាយ លើការការពារជាតិកាន់តែខ្ពស់ និងសមត្ថភាពការពារជាតិរបស់អឺរ៉ុប កាន់តែរឹងមាំនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងអង់ការ៉ា ។
លោកស្រី Valtonen បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកផ្សាយព័ត៌មានជាតិហ្វាំងឡង់ Yle បន្ទាប់ពីរបៀបវារៈកិច្ចប្រជុំកំពូលនៅទីក្រុងអង់ការ៉ា។
លោកស្រី គឺជាផ្នែកមួយនៃគណៈប្រតិភូហ្វាំងឡង់ ដែលដឹកនាំដោយប្រធានាធិបតីលោក Alexander Stubb ទៅកាន់កិច្ចប្រជុំកំពូលអង្គការណាតូ ដែលបានធ្វើឡើងនៅរដ្ឋធានីអង់ការ៉ា របស់ប្រទេសតួកគី ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃពុធ។
លោកស្រី Valtonen បានលេីកឡេីងថា មូលហេតុមួយក្នុងចំណោមហេតុផលមូលដ្ឋាន សម្រាប់ការទាមទាររបស់សហរដ្ឋអាមេរិក សម្រាប់ការពង្រឹង “ណាតូអឺរ៉ុប” គឺសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
លោកស្រីបានបន្ដថា “យើងនៅទីនេះក្នុងទ្វីបអឺរ៉ុប ច្រើនតែភ្លេចថា ជនជាតិអាមេរិកមានស្ថានភាពសេដ្ឋកិច្ចដ៏លំបាក។ ពួកគេក៏ជំពាក់បំណុលយ៉ាងច្រើនផងដែរ” ។ «សហរដ្ឋអាមេរិក មានកាតព្វកិច្ចពិចារណាថាតើពួកគេអាចទទួលយកបំណុលបើកចំហរបានដែរឬទេ»។
យោងតាមលោក Valtonen សហរដ្ឋអាមេរិក ចង់ផ្តោតការចំណាយលើវិស័យការពារជាតិ របស់ខ្លួនទៅលើគោលដៅដែលនៅជិតខ្លួន ជាងការរក្សាការប្តេជ្ញាចិត្តបើកចំហរ ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា










