តួលេខថ្មីបង្ហាញថា លោកស្រី Le Pen គឺជាអ្នកនាំមុខ ក្នុងបេក្ខភាពប្រធានាធិបតីថ្មី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនយោបាយបារាំងជើងចាស់ Marine Le Pen គឺជាអ្នកកំពុងនាំមុខគេ
ក្នុងការឈ្នះការបោះឆ្នោត ប្រធានាធិបតីរបស់ប្រទេសបារាំង នៅឆ្នាំក្រោយ បន្ទាប់ពីតុលាការឧទ្ធរណ៍ បានសម្រេចឱ្យលោកស្រី
មានសិទ្ធិឈរឈ្មោះ ។
លោកស្រីLe Pen ដែលជាឥស្សរជនយូរមកហើយ នៃការប្រមូលផ្តុំជាតិស្តាំនិយម RN បានឈានដល់ការបោះឆ្នោតប្រធានាធិបតី
នៅឆ្នាំ២០១៧និង២០២២ ហើយត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាគូប្រជែងឈានមុខគេដើម្បីស្នងតំណែងប្រធានាធិបតី
Emmanuel Macron ។
ការប្រកួតប្រជែងនាឆ្នាំ២០២៧របស់លោកស្រីត្រូវបានទម្លាក់ទៅក្នុងមន្ទិល កាលពីឆ្នាំមុន បន្ទាប់ពីនាងត្រូវបានកាត់ទោសពីបទ
ប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុប ដែលមានបំណងសម្រាប់ជំនួយការសភា ដើម្បីបង់ប្រាក់ដល់បុគ្គលិកគណបក្សនៅប្រទេសបារាំង។
លោកស្រីកាលពីគ្រានោះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យជាប្រាក់ និងហាមមិនឱ្យកាន់តំណែងសាធារណៈរយៈ
ពេល៥ឆ្នាំទៀតផង ។
កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍បានតម្កល់ការផ្ដន្ទាទោស ប៉ុន្តែបានកាត់បន្ថយបម្រាមនេះ ដោយជម្រះផ្លូវឲ្យនាងអាចចូលរួមប្រជែងឡើងវិញ
ក្នុងការបោះឆ្នោតនៅឆ្នាំ ២០២៧។កន្លងមកលោកស្រី បានបដិសេធចំពោះការប្រព្រឹត្តខុសនោះរហូតមកផងដែរ។
លោកស្រីបានបញ្ជាក់ថា”ខ្ញុំគ្មានកំហុសទេ” នាងបានប្រាប់ TF1 បន្ទាប់ពីសេចក្តីសម្រេច ដោយបញ្ជាក់ថានាងនឹងស្វែងរកតំណែងប្រធានាធិបតី
និងក៏បានកំណត់យកលោកឧត្តមសេនីយឯក Jordan Bardella ជានាយករដ្ឋមន្ត្រីដែលនាងពេញចិត្តផងដែរ៕
ប្រែសម្រួល៖ស៊ុនលី










