Feature

មេដឹកនាំអាមេរិក និងអ៊ីស្រាអែល ជួបពិភាក្សាគ្នាតាមទូរស័ព្ទលើបញ្ហាជាច្រើន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាការិយាល័យរបស់លោក
Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍
ក្នុងអំឡុងពេលនោះអ្នកទាំងពីរបានយល់ព្រមបន្តការសម្របសម្រួលរវាងប្រទេសរបស់ពួកគេ លើមុខ
ការជាច្រើន។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងពេលនៃការហៅទូរសព្ទនេះ លោក Trump បានពន្យល់ប្រាប់
លោក Netanyahu អំពីសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រ ដោយមិនបានបញ្ជាក់
លម្អិតនោះទេ។

ទន្ទឹមនឹងនោះ លោក Netanyahu បានលើកឡើងពី ភាពធ្ងន់ធ្ងរ នៃសុន្ទរកថារបស់ប្រធានាធិបតី
តួគីលោក Recep Tayyip Erdogan និងជំនួយការរបស់គាត់ទាក់ទងនឹងអ៊ីស្រាអែល ដោយ
មិនបានបញ្ជាក់ពីការកត់សម្គាល់ណាមួយដែលលោក Netanyahu សំដៅទៅលើនោះទេ។

ថ្មីៗនេះ មន្ត្រីអ៊ីស្រាអែលបានរិះគន់លោក Erdogan ចំពោះការចោទប្រកាន់អ៊ីស្រាអែលថាបានធ្វើឱ្យ
ខូចដល់ការទូតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងសម្រាប់ការហៅរដ្ឋាភិបាលរបស់ខ្លួនថា ញៀននឹង
សង្គ្រាម។ អ៊ីស្រាអែល​ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​លក់​យន្តហោះ​ចម្បាំង F-35របស់អាមេរិកផងដែរ។

គួរឲ្យដឹងដែរថាការហៅទូរស័ព្ទរបស់មេដឹកនាំទាំងពីរបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បាន
បើកការវាយប្រហារសាជាថ្មីពីយប់ថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ដែលជាការបង្ហាញពីការកើនឡើងថ្មីមួយរវាងអាមេរិក
និងអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top