Feature

អ៊ីរ៉ង់ប្រកាសថ្កោលទោស “ភាពមិនសមរម្យ” របស់លោក Trump ចំពេលមានការវាយប្រហារគ្នាសាជាថ្មី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានវាយ
បកទៅលើប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីលោកបានហៅការដឹកនាំរបស់អ៊ីរ៉ង់ថាជា
មនុស្សអាក្រក់ និង មនុស្សដែលមានអំពើហិង្សា។

ការប៉ះទង្គិចគ្នាសាជាថ្មីនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារឡើងវិញ
នៅក្នុងប្រទេសអ៊ីរ៉ង់នៅក្នុងការផ្ទុះដ៏ធ្ងន់ធ្ងរបំផុតនៃជម្លោះចាប់តាំងពីប្រទេសទាំងនោះបានចុះហត្ថលេខាលើ
ក្របខ័ណ្ឌសន្តិភាពបឋមកាលពីខែមុន។

លោក Araghchi បានសរសេរនៅលើបណ្តាញសង្គម X នៅល្ងាចថ្ងៃពុធថា ៖ការនិយាយទៅកាន់ប្រជាជាតិស៊ីវិល័យ
និងក្លាហានរបស់អ៊ីរ៉ង់ជាមួយនឹងភាសាប្រមាថមើលងាយមិនបន្ថយភាពអស្ចារ្យរបស់ខ្លួនឡើយ។

លោកបានបន្ថែមថា៖ជនជាតិអ៊ីរ៉ង់ត្រូវបានគេស្គាល់ដោយសារភាពស៊ីវិល័យ វប្បធម៌ និងតម្លៃសីលធម៌ដ៏រឹងមាំ។
យើងមិនឆ្លើយពាក្យអសុរោះដោយពាក្យអសុរោះទេ ប៉ុន្តែជាមួយនឹងសកម្មភាពដោយមិនខ្លាចញញើត និងដោយភាពក្លាហានប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាក្នុង​អំឡុង​ពេល​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​ណាតូ លោក Mark Rutte លោក Trumpបាន​និយាយ​ថា លោក
​បាន​ចាត់​ទុក​បទ​ឈប់​បាញ់​ជាមួយ​អ៊ីរ៉ង់​ថាគឺបានបញ្ចប់ទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top