ទីក្រុងមូស្គូ ប្រាប់ទីក្រងប៊ែរឡាំង ឲ្យបញ្ចប់ការផ្គត់ផ្គង់អាវុធ ឲ្យទៅអ៊ុយក្រែន ខណៈកំពុងព្យាយាម កិច្ចព្រមព្រៀង
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova
បាននិយាយថា ប្រទេសអាល្លឺម៉ង់ គួរតែបញ្ឈប់សង្រ្គាម ដែលខ្លួនកំពុងធ្វើប្រឆាំងនឹងរុស្ស៊ី ដោយការបំពាក់អាវុធអ៊ុយក្រែន
ជាជាងជំរុញឱ្យទីក្រុងម៉ូស្គូបញ្ចប់ជម្លោះ ។
ថ្លែងបែបនេះលោកស្រីកំពុងឆ្លើយតបនឹងការលើកឡើង របស់បុគ្គលិកស្ថានទូតអាល្លឺម៉ង់អំពីកង្វះខាតប្រេងឥន្ធនៈនៅ
រុស្ស៊ីដែលបង្កឡើងដោយការវាយប្រហារ ដោយយន្តហោះដ្រូនអ៊ុយក្រែន លើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលនាពេលកន្លងមក ។
កាលពីថ្ងៃចន្ទ លោកស្រី Lena Hillermeier លេខាទីពីរនៅស្ថានទូតអាល្លឺម៉ង់ក្នុងទីក្រុងមូស្គូ បានបង្ហោះវីដេអូមួយនៅ
លើប៉ុស្តិ៍ Telegram របស់បេសកកម្មដែលបានថត នៅជិតស្ថានីយប្រេងក្នុងទីក្រុងមូស្គូ។
លោកបាននិយាយជាភាសារុស្សី លោកស្រីបានអះអាងថា មន្ត្រីនៅក្នុងវិមានក្រឹមឡាំងកំពុង ពិភាក្សាអំពីវិធី ដើម្បីយកឈ្នះលើ ឱនភាពប្រេងឥន្ធនៈ បច្ចុប្បន្នជាមួយ នឹងការរឹតបន្តឹងការលក់ ការនាំចូលពីបរទេសនិង ការពង្រឹងការការពារដែនអាកាស។
អ្នកការទូតរូបនេះបានបន្ថែមថា ៖ យើងមានគំនិតកាន់តែងាយស្រួល ជាងមុនគឺបញ្ឈប់សង្រ្គាម ឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។
ឆ្លើយតបនៅលើបណ្តាញ Telegram របស់នាង កាលពីថ្ងៃព្រហស្បតិ៍លោកស្រី Zakharova បាននិយាយថាទីក្រុងម៉ូស្គូ
បានយល់ព្រមជាមួយនឹងសំណើ របស់អ្នកការទូតអាល្លឺម៉ង់ ប៉ុន្តែជាមួយនឹងលក្ខណៈសម្បត្តិសំខាន់មួយ។
លោកស្រី បានសរសេរបកថា ៖ វាដល់ពេលដែលទីក្រុងប៊ែរឡាំង បញ្ចប់សង្រ្គាមឈ្លានពាន ។វាកំពុងប្រឆាំង រុស្ស៊ីតាមរយៈសង្គ្រាមប្រូកស៊ី
នៃរបបក្រុងគៀវ៕
ប្រែសម្រួល៖ស៊ុនលី










