ប្រធានាធិបតីមិកស៊ិកូ អំពាវនាវឲ្យអាមេរិក ចូលរួមធ្វើសកម្មភាព រក្សាសន្តិសុខរួមគ្នា មិនមែនឯកតោភាគីនោះទេ
បរទេស៖យោងតាមការចេញ ផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីម៉ិកស៊ិក
លោកស្រី Claudia Sheinbaum កាលពីថ្ងៃសុក្រ បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងភ្នាក់ងារសន្តិសុខរបស់ខ្លួន
កុំធ្វើសកម្មភាពឯកតោភាគីលើ ទឹកដីម៉ិកស៊ិក ដោយនិយាយថា សកម្មភាពបែបនេះត្រូវបានគេ មើលឃើញថាជាការជ្រៀតជ្រែក និងអាចបង្កឱ្យមានអំពើហិង្សា។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បាននិយាយថា អន្តរាគមន៍ឯកតោភាគី ដូចជាការផ្ទេរមេគ្រឿងញៀនម៉ិកស៊ិក Ismael ‘El Mayo’ Zambada ទៅកាន់សហរដ្ឋអាមេរិកក្នុងខែកក្កដា ឆ្នាំ២០២៤ បណ្តាលឱ្យមាន ការបែកបាក់ផ្ទៃក្នុងនៅក្នុងក្រុម Sinaloa Cartel និងបង្កើនអំពើហិង្សានៅក្នុងប្រទេសម៉ិកស៊ិកយ៉ាងខ្លាំង។
លោកស្រីបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ការគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងពីរនិងការជៀសវាងកិច្ចព្រមព្រៀង ជាមួយក្រុមឧក្រិដ្ឋជន។
លោកស្រីSheinbaum បាននិយាយទៀតដែរថា ៖ វាជាការប្រសើរជាងក្នុងការសម្របសម្រួល វាប្រសើរជាងក្នុងការសហការគ្នា ពីព្រោះលទ្ធផលតែងតែប្រសើរជាងនៅពេល ដែលយើងធ្វើការជាមួយគ្នាជាជាង នៅពេលដែលសកម្មភាព ត្រូវបានធ្វើឡើងដោយឯកតោភាគី៕
ប្រែសម្រួល៖ស៊ុនលី










