អគ្គិសភ័យឆាបឆេះ ផាប់មួយកន្លែងកណ្តាលក្រុងបាងកក ស្លាប់មនុស្សកើនដល់២៧នាក់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អគ្គិភ័យនៅហាងលក់ស្រាមួយក្បែរផ្លូវ
Lat Phrao ក្នុងសង្កាត់ Chatuchak ទីក្រុងបាងកក បានសម្លាប់មនុស្ស ២៧នាក់ និងជាង១០នាក់
ផ្សេងទៀតរងរបួស ។
ប្រភពដដែលបានសរសេរថា អគ្គិភ័យបានឆាបឆេះកាលពីវេលាម៉ោង១១និង៥៧នាទីយប់ ម៉ោងក្នុងស្រុក
ហើយក្រោយមកត្រូវបានពន្លត់ ។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
នាយករដ្ឋមន្រ្តីថៃលោក Anutin Charnvirakul បានទៅដល់កន្លែងកើតហេតុនៅម៉ោងប្រហែល
១ និង ៤៤ នាទីព្រឹកថ្ងៃចន្ទ ហើយបាននិយាយថា ជនរងគ្រោះភាគច្រើនបានស្លាប់ដោយសារស្រូបផ្សែងពុល
ច្រើនពេក។
យ៉ាងណាក្តីមកទល់ពេលនេះការស៊ើបអង្កេតលើមូលហេតុនៃការឆេះកំពុងដំណើរការនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី









