ព័ត៌មានអន្តរជាតិ

កងកម្លាំងឆ្មាំអ៊ីរ៉ង់ថា បានវាយប្រហារលើប្រព័ន្ធគាំទ្រ និងចាក់ប្រេងសម្រាប់នាវាផ្ទុកយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអូម៉ង់

បរទេស ៖ កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានផ្លាស់ប្តូរការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកយ៉ាងធ្ងន់ធ្ងរ ដោយទីក្រុងតេអេរ៉ង់ ​ដោយកំណត់គោលដៅលើទីតាំង របស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋនានាទូទាំងឈូងសមុទ្រនៅថ្ងៃអាទិត្យ និងនិយាយថា ខ្លួនបានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់ម្តងទៀត ។

ការវាយប្រហារ ជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បាននាំឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីការបញ្ចប់ នៃបទឈប់បាញ់ដែលមានន័យថា បញ្ឈប់ការប្រយុទ្ធគ្នា ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ ទោះបីជាលោក ត្រាំ បានទុកទ្វារឱ្យបន្តការចរចាក៏ដោយ។

បញ្ជាការកណ្តាល ​បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារគោលដៅយោធាអ៊ីរ៉ង់ចំនួន 140 នៅថ្ងៃសៅរ៍ ក្នុងចំណោមការ វាយប្រហារជាង 300 ក្នុងអំឡុងពេលបីយប់នៃការវាយប្រហារ “ដើម្បីបន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើនាវិកស៊ីវិល និងនាវាពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រដោយសេរី”។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅក្នុងទីក្រុងកំពង់ផែមួយចំនួន។

ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍បាននិយាយថា ពួកគេបានបំផ្លាញមជ្ឈមណ្ឌលបញ្ជាការ និងគ្រប់គ្រង និងជម្រកដ្រូន (drone hangars) នៅប្រទេសហ្សូដង់ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក, បានកំណត់គោលដៅលើទីតាំងរ៉ាដារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូវ៉ែត, បានវាយប្រហារលើប្រព័ន្ធគាំទ្រ និងចាក់ប្រេងសម្រាប់នាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអូម៉ង់ និងបានបំផ្លាញមជ្ឈមណ្ឌលថែទាំយន្តហោះចម្បាំង និងទីតាំងបញ្ជាការនៅក្នុងប្រទេសកាតា។
ប្រែសម្រួលៈ ណៃ តុលា

To Top