ព័ត៌មានអន្តរជាតិ

ដ្រូនអ៊ុយក្រែន ដល់ទៅជាង៣០០គ្រឿង បើកការវាយប្រហារសំដៅទីក្រុងមូស្គូ ត្រឹមពេល២៤ម៉ោង

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អភិបាលក្រុងមូស្គូលោក
Sergei Sobyanin បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើកប្រហែល
ជា៣០០ គ្រឿងបានធ្វើដំណើរឆ្ពោះ សំដៅទីក្រុងមូស្គូក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

អភិបាលក្រុងបាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងនេះភាគច្រើនត្រូវបានស្ទាក់ចាប់
ដោយប្រព័ន្ធការពារដែនអាកាសនៅរយៈចម្ងាយឆ្ងាយ មុនពេលទៅដល់តំបន់នោះ ដោយបន្ថែមថា
យន្តហោះគ្មានមនុស្សបើកចំនួន ៤៥ គ្រឿងត្រូវបានបាញ់ទម្លាក់នៅពេលពួកគេចូលទៅជិត
ទីក្រុងមូស្គូ។

យោងតាមទិន្នន័យសរុបរបស់ទីភ្នាក់ងារព័ត៌មានរុស្សី TASS ដោយផ្អែកលើទិន្នន័យ ដែលចេញផ្សាយបាន
បញ្ជាក់ទៀតថា ការប៉ុនប៉ងវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់សត្រូវ មកលើទីក្រុងមូស្គូក្នុង
រយៈពេល២៤ម៉ោងចុងក្រោយនេះ គឺស្ថិតក្នុងចំណោមប្រភេទដ៏ធំបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top