ទីបញ្ជាការកណ្តាលអាមេរិកបើកការវាយប្រហារបន្ថែមលើប្រទេសអ៊ីរ៉ង់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានបើកការវាយប្រហារជុំថ្មីមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
បញ្ជាការបាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖នៅម៉ោង៥ល្ងាចថ្ងៃនេះ កងកម្លាំងនៃទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
សេចក្តីបញ្ជាក់បន្ថែមថាគោលដៅគឺដើម្បីបន្តធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើទាហានជើងទឹកស៊ីវិល និងកប៉ាល់ពាណិជ្ជកម្មដោយសេរីឆ្លងកាត់ច្រកសមុទ្រ Hormuz។
រំលឹកដែរថាកិច្ចព្រមព្រៀងសន្តិភាពដែលធ្លាប់បានចុះហត្ថលេខាដោយអាមេរិកនិងអ៊ីរ៉ង់សម្របសម្រួលដោយប៉ាគីស្ថានត្រូវបានលោកប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថាឈានមកដល់ទីបញ្ចប់ហើយការវាយប្រហារ គ្នាសាជាថ្មីបានធ្វើឡើងម្តងទៀតប៉ុន្មានថ្ងៃចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី









