OPEC បន្ទាបការព្យាករណ៍ អំពីតម្រូវកាប្រេង សម្រាប់ឆ្នាំ២០២៦នេះ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា របាយការណ៍ដែល បានចេញផ្សាយកាលពីថ្ងៃចន្ទ
ដោយអង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថាOPECបានឱ្យដឹងថា តម្រូវការប្រេងសកលត្រូវបានព្យាករណ៍
ថានឹងកើនឡើង៨០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងឆ្នាំ២០២៦ ពោលគឺធ្លាក់ចុះពីការវាយតម្លៃកាលពីខែមុន ។
OPEC បានធ្វើការព្យាករណ៍នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួន។ នៅក្នុងរបាយការណ៍ខែ
មិថុនារបស់ខ្លួន អង្គការបានព្យាករណ៍កំណើនតម្រូវការប្រេងពិភពលោកចំនួន១លាន bpd សម្រាប់ឆ្នាំ២០២៦ ។
ដោយឡែកនៅឆ្នាំ២០២៧តម្រូវការប្រេងពិភពលោកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងប្រហែល១,៩លាន bpd
គឺតំណាងឱ្យការកែប្រែកើនឡើងប្រហែល២០ម៉ឺន bpd ពីការព្យាករណ៍ខែមិថុនារបស់ OPEC ៕
ប្រែសម្រួល៖ស៊ុនលី









