ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យអឺរ៉ុប ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន លើបញ្ហាសមុទ្រចិនខាងត្បូង

ប៉េកាំង៖ ប្រទេសចិន​ ជំរុញឱ្យរដ្ឋអឺរ៉ុប​ ធ្វើសកម្មភាព ដោយប្រុងប្រយ័ត្ន និងឈប់គាំទ្រ “រង្វាន់អាជ្ញាកណ្តាល សមុទ្រចិនខាងត្បូង” ខុសច្បាប់ ដើម្បីជៀសវាងការរំខានដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian។

ថ្មីៗនេះ ប្រទេសអឺរ៉ុប​ ជាច្រើនបានចូលរួម ជាមួយសហរដ្ឋអាមេរិក និង ហ្វីលីពីនក្នុងការចេញ សេចក្តីថ្លែងការណ៍រួម ស្តីពីអ្វីដែលហៅថារង្វាន់ ១០ឆ្នាំ បន្ទាប់ពីការចេញរបស់វា ហើយសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ។

លោកបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា “សេចក្តីថ្លែងការណ៍ទាំងនេះបង្ខូចការពិត និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន។ ប្រទេសចិន​ ថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់អហង្ការ​ ចំពោះពួកគេ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top