ស្ថានទូតចិន ធ្វើការតវ៉ាប្រឆាំងនឹងពាក្យសម្ដី និងទង្វើរបស់ជប៉ុន ទាក់ទងនឹងអ្វីដែលហៅថា សេចក្តីសម្រេចអាជ្ញាកណ្តាល សមុទ្រចិនខាងត្បូង
តូក្យូ៖ ស្ថានទូតចិន ប្រចាំប្រទេសជប៉ុន នៅថ្ងៃចន្ទ បានធ្វើបទបង្ហាញយ៉ាងឱឡារិក និងសម្តែងការតវ៉ាយ៉ាងខ្លាំង ចំពោះការកត់សម្គាល់របស់រដ្ឋមន្ត្រី ការបរទេសជប៉ុន ដែលបង្ហាញពីអ្វីដែលហៅថា “សេចក្តីសម្រេចអាជ្ញាកណ្តាល សមុទ្រចិនខាងត្បូង” ១០ឆ្នាំបន្ទាប់ពីការចេញសេចក្តីសម្រេច និងសេចក្តីថ្លែងការណ៍រួមរបស់ជប៉ុន ជាមួយប្រទេសដទៃទៀតលើបញ្ហានេះ។
លោក Shi Yong រដ្ឋមន្ត្រីស្ថានទូតចិនប្រចាំប្រទេសជប៉ុន បានប្រគល់សេចក្តីសម្រេចនេះទៅលោក Masaaki Kanai អគ្គនាយកនៃការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន។
ភាគីចិនបានសង្កត់ធ្ងន់ថា អ្វីដែលហៅថា «អាជ្ញាកណ្តាល» រំលោភលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរដល់ភាពពិសិដ្ឋ និងសិទ្ធិអំណាចនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់នីតិរដ្ឋអន្តរជាតិ។
ស្ថានទូតបានឧ្យដឹងថា «សាលក្រម» គឺខុសច្បាប់ដោយធម្មជាតិ ទុកជាមោឃៈ និងគ្មានសុពលភាព ហើយគ្មានកម្លាំងចងភ្ជាប់ឡើយ ហើយប្រទេសចិនប្រឆាំងដាច់ខាត ហើយនឹងមិនទទួលយកការទាមទារ ឬសកម្មភាពណាមួយ ដែលកើតចេញពីវាឡើយ។
ភាគីចិនបានឧ្យដឹងទៀតថា អធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍សមុទ្រ របស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង នឹងមិនរងផលប៉ះពាល់ដោយ «សាលក្រម» ក្រោមកាលៈទេសៈណាក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា









