ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀត ប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC)នៃក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានចេញអាជ្ញាប័ណ្ណ Z និងដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។

អាជ្ញាប័ណ្ណដែលគេស្គាល់ថា៖ការអនុញ្ញាត សកម្មភាពចុះក្រោម សុវត្ថិភាពមានកម្រិត និងប្រតិបត្តិការបរិស្ថាន និងការដឹកជញ្ជូនទំនិញដែលពាក់ព័ន្ធនឹងមនុស្សមួយចំនួន ឬនាវាដែលត្រូវបានរារាំងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានចុះហត្ថលេខាដោយនាយករងនៃការិយាល័យ OFACគឺលោកស្រី Lisa Palluconi ។

ក្នុងនោះគេជឿជាក់ថាOFAC បានបន្ថែមបុគ្គលចំនួន១០ នាក់ អង្គភាពចំនួន២៤និងនាវាចំនួន២០គ្រឿងទៅក្នុងបញ្ជីជាតិដែលបានកំណត់ជាពិសេស និងបញ្ជីបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្ម ដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top