អ៊ុយក្រែន និងសហភាពអឺរ៉ុប ប្តេជ្ញាបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុបហៅកាត់ថាEU
បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិកាលពីថ្ងៃពុធ ដោយប្រធានាធិបតីអ៊ុយក្រែន
លោក Vladimir Zelensky និង ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានចុះ
ហត្ថលេខាលើលិខិតបំណងមួយ ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រការពារជាតិ និងឧស្សាហកម្មផលិតអាវុធ។

លោកស្រី Von der Leyen ដែលបានធ្វើដំណើរទៅដល់អ៊ុយក្រែនមុនថ្ងៃដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអ៊ុយក្រែន – អឺរ៉ុប
លើកទី៥បានកត់សម្គាល់ក្នុងអំឡុង ពេលកិច្ចប្រជុំជាមួយ Zelensky ថាសហភាពអឺរ៉ុបនិងអ៊ុយក្រែន នឹងពង្រឹងកិច្ចសហប្រតិបត្តិ ការការពារជាតិបន្ថែមទៀតរួម ទាំងការផលិតយន្តហោះ គ្មានមនុស្សបើកផង។
ខណៈពេលដែលបង្ហាញពីការគាំទ្រ ផ្នែកហិរញ្ញវត្ថុ នយោបាយ និងការពារជាតិកម្រិតកំណត់ត្រា របស់សហភាពអឺរ៉ុបសម្រាប់ អ៊ុយក្រែន លោកស្រីបានប្រកាសផ្តល់ប្រាក់ ចំនួន១ពាន់លានអឺរ៉ូ សម្រាប់សមត្ថភាពយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ក្រោមកម្ចីគាំទ្រអ៊ុយក្រែន
ដែលមានតម្លៃ៩០ពាន់លានអឺរ៉ូ។
អ្នកទាំងពីរក៏បានពិភាក្សា លម្អិតអំពីការងារ លើការបើកក្រុមចរចាចំនួន ៤នៅក្នុងការចរចា សមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែនផងដែរ។
លោក Zelensky បាននិយាយថា៖ នេះគឺជាការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន និងអឺរ៉ុបរបស់យើង ដើម្បីឆ្ពោះទៅរកការចូលជាសមាជិកសហភាពអឺរ៉ុប
ពេញលេញរបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី









