ព័ត៌មានអន្តរជាតិ

យោធាអាមេរិក បើកការបាញ់ប្រហារ ទៅលើនាវាដឹកប្រេង ដែលព្យាយាមរំលោភ ការបិទច្រកកំពង់ផែអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិក បានបាញ់មីស៊ីល និងបំផ្លាញនាវាដឹកប្រេង ដែលគ្មានផ្ទុកមួយគ្រឿង ដែលកំពុងព្យាយាមធ្វើដំណើរឆ្ពោះ ទៅកាន់កំពង់ផែអ៊ីរ៉ង់មួយកន្លែង នៅក្នុងឈូងសមុទ្រអារ៉ាប់ នេះបើយោង តាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។

បញ្ជាការកណ្ដាលអាមេរិក បានឲ្យដឹងនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នាវាពាណិជ្ជកម្ម ដែលត្រូវបានគេស្គាល់ថាជានាវា M/T Belma ដែលមានទង់ជាតិ Curacao «បានមិនអើពើនឹងការព្រមានជាច្រើនដង ខណៈដែលវាបានព្យាយាមរំលោភលើការបិទច្រករបស់សហរដ្ឋអាមេរិក»

ប្រភពបានបន្ថែមថា យន្តហោះអាមេរិកមួយគ្រឿង បានបំផ្លាញនាវា ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Kharg បន្ទាប់ពីបាញ់មីស៊ីលបាញ់ ទៅលើបំពង់ផ្សែងរបស់នាវា «នាវានេះលែងធ្វើដំណើរឆ្លងកាត់ទៅអ៊ីរ៉ង់ទៀតហើយ»។ កងកម្លាំងអាមេរិកបានដាក់ការបិទច្រកសមុទ្រ របស់ខ្លួនឡើងវិញប្រឆាំងនឹងនាវាដែលធ្វើដំណើរឆ្លងកាត់ទៅ ឬមកពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ នៅថ្ងៃអង្គារ។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឲ្យដឹងពីមុនមកថា យោធាអាមេរិកនៅថ្ងៃពុធ បានធ្វើការវាយប្រហារពីរលើកប្រឆាំងនឹងអ៊ីរ៉ង់៕

To Top