ប្រធានាធិបតីអ៊ុយក្រែន តែងតាំងប្រធានក្រុមហ៊ុន ថាមពលរដ្ឋ ជានាយករដ្ឋមន្ត្រីថ្មី
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានតែងតាំងលោក Sergii Koretskyi នាយកប្រតិបត្តិក្រុមហ៊ុនថាមពលរដ្ឋ Naftogaz របស់អ៊ុយក្រែន ឲ្យបម្រើការជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស នេះបើយោងតាមការលើកឡើងរបស់ប្រធានសភាអ៊ុយក្រែនលោក Ruslan Stefanchuk ។
នៅក្នុងការបង្ហោះមួយនៅលើហ្វេសប៊ុក លោក Stefanchuk បានសរសេរថា សភាអ៊ុយក្រែន បានទទួលសំណើរបស់ប្រធានាធិបតីលើការតែងតាំងលោក Koretskyi ហើយនឹងពិចារណាវានាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ប្រសិនបើសភាគាំទ្រការតែងតាំងលោក Koretskyi សម្រាប់នាយករដ្ឋមន្ត្រី លោកនឹងជំនួសលោកស្រី Yulia Svyrydenko ដែលបានលាលែងពីតំណែងកាលពីដើមសប្តាហ៍នេះ។
លោក Koretskyi អាយុ ៤៨ ឆ្នាំ គឺជាសហគ្រិនម្នាក់ ដែលបានកាន់តំណែងប្រតិបត្តិ និងគ្រប់គ្រងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនផ្សេងៗក្នុងវិស័យថាមពល រួមទាំងលោក Naftogaz ដែលលោកបានដឹកនាំចាប់តាំងពីខែឧសភា ឆ្នាំ២០២៥៕
ប្រែសម្រួល ឈូក បូរ៉ា









