Feature

CCFR ​Comment#បទវិភាគ៖​ហេតុអ្វីបានជា​របាយការណ៍ពាក់កណ្តាលឆ្នាំនៃសេដ្ឋកិច្ច​ចិន​ក្លាយ​ទៅ​ជា​យុថ្កាស្ថិរភាពសម្រាប់​សេដ្ឋកិច្ចសកល?

“បង្ហាញពីភាពធន់” ​”លើសពីការប៉ាន់ប្រមាណ”និង​”គោលដៅកំណើនសេដ្ឋកិច្ចប្រចាំ​ឆ្នាំ​ត្រូវ​បានគេរំពឹងថា ​នឹងសម្រេចបានយ៉ាងរលូន” ​។ល។ ​នៅថ្ងៃទី ​១៥ ​ខែកក្កដា ​បន្ទាប់​ពី​រដ្ឋា​ភិ​បា​លចិន​បាន​ចេញផ្សាយនូវរបាយការណ៍​​ស្តីពីការដំណើរ​ការ​សេដ្ឋកិច្ចប្រចាំឆមាស​ទី​មួយ​ឆ្នាំ២០២៦ ​ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើន​បាននាំគ្នា​ចាប់អារម្មណ៍​និង​ពិភាក្សា​យ៉ាង​សកម្ម​។ ​តាមការគណនាជា​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា ​ផលិតផលក្នុង​ស្រុកសរុប​របស់​ចិន​ក្នុង​ឆមាស​ទី​មួយ​ឆ្នាំនេះ ​បើគិតតាមតម្លៃថេរ  មានចំនួនលើស​ពី ​៦៩ ​ទ្រី​លាន​យាន់​ប្រាក់​ចិន ​បានកើនឡើង ​៤,៧ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ ​២០២៥ ​ ​។ ​បើ​គិត​តាម​ត្រីមាស​នី​មួយ​ៗ​អាចឃើញថា ​ផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទីមួយ​ឆ្នាំ​នេះ​បានកើនឡើង ​៥,០ ​ភាគរយបើប្រៀបធៀប​នឹង​រយៈពេលដូចគ្នានៃឆ្នាំ ​២០២៥ ​ឯGDP ​នៃ​ត្រីមាសទីពីរ​បាន​កើន​ឡើង ​៤,៣ ​ភាគរយ ​។ ​ប្រការនេះមិនត្រឹមតែ​បាន​បង្កើត​មូល​ដ្ឋាន​គ្រឹះ​ដ៏ល្អប្រសើរ​សម្រាប់​ការសម្រេចបាននូវគោលដៅនិង​ភារកិច្ចដែល​បានគ្រោងទុក​ពេញ​មួយ​ឆ្នាំក្នុង”​ឆ្នាំ​ចាប់​ផ្តើម​អនុវត្តផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​”​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែម​ទាំ​ង​បាន​បំពេញ​បន្ថែម​នូវ​ជំនឿចិត្តនិងកម្លាំងចលករ​សម្រាប់​កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក​ផង​ដែរ​ ​។

ចាប់តាំងពីដើមឆ្នាំនេះមក ​ស្ថានការណ៍អន្តរជាតិ​មានភាពស្មុគស្មាញ​និង​ប្រែប្រួល​ខ្លាំង ​ហើយ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ធ្លាក់ចុះជាទូទៅ ​។ ​នាពេលថ្មីៗកន្លងទៅ​នេះ ​អង្គ​ការ​មូល​និធិរូបិយវត្ថុអន្តរជាតិ(IMF)​បាន​បន្ទាប​ម្តងទៀត​នូវការព្យាករណ៍​អំពី​កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក​ឆ្នាំ ​២០២៦ ឱ្យ​មកនៅត្រឹម ​៣,០ ​ភាគរយ ​ក្នុងពេលជាមួយ​គ្នា​នេះ ​បាន​ដំ​ឡើង​ការព្យាករណ៍​អំពី​កំណើនសេដ្ឋកិច្ចចិន​ឱ្យឡើងដល់ ​៤,៦ ​ភាគរយ ​។ ​”របាយ​ការណ៍​ពាក់​កណ្តាលឆ្នាំ​”​នៃ​សេដ្ឋកិច្ចចិន​ថ្មី​បំផុត​ដែល​ចេញផ្សាយ​បានបញ្ជាក់​រហូត​ដល់​លើស​ពី​

ការ​ប៉ាន់ប្រមាណពីមជ្ឈដ្ឋានខាងក្រៅ៖​សេដ្ឋកិច្ចចិន​បានទប់ទល់នឹងកម្លាំង​សម្ពាធ​ដែល​បន្ត​រក្សា​និន្នាការអភិវឌ្ឍន៍ដែល​មានដំណើរការស្ថិរភាពជាទូទៅ​ និងឆ្ពោះទៅរក​ភាព​ថ្មី​និង​គុណ​ភាព​ខ្ពស់ ​។

បើពិនិត្យមើលពី”របាយការណ៍”ឱ្យបានលម្អិត​អាចឃើញពី”ស្ថិរភាព”ជាចំណុចលេចធ្លោ ​។ ​បច្ចុ​ប្បន្ន​នេះ ​ទំហំសេដ្ឋកិច្ចសរុបរបស់ចិនមានចំនួនលើសពី ​១៤០ ​ទ្រីលានយាន់​ប្រាក់​ចិន ​ហើយសម្រេចបាន​កំណើន ​៤,៧ ​ភាគ​​ដោយឈរលើ​មូលដ្ឋាន​នេះ ​គឺ ​ពិត​ជា​រឿង​ដ៏​វិសេស​វិសាល ​។ ​បើមើលពីរយៈពេលវែងអាចឃើញថា ​និន្នាការទូទៅនៃសេដ្ឋកិច្ចចិន​ដែល​ដំណើរ​ការ​ប្រកប​ដោយភាពនឹងនរ​និង​ឆ្ពោះទៅរក​ភាព​ថ្មី​និង​គុណភាព​ខ្ពស់​មិនបាន​កែ​ប្រែ​ទេ​ ​។ ​នៅក្នុងឆមាសទីមួយឆ្នាំនេះតម្លៃបន្ថែមនៃ​ឧស្សាហកម្មធុនមធ្យមនិងធំ​ទូទាំង​ប្រទេស​ចិន​ បាន​កើន​ឡើង ​៥,៤ ​ភាគរយ​បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ​ទំហំ​នៃការ​លក់​រាយទំនិញ​ប្រើ​ប្រាស់​និង​សេវាកម្ម​ក្នុងសង្គម​បានកើនឡើង ​២,៧ ​ភាគរយ​បើប្រៀប​ធៀ​ប​នឹងរយៈ​ពេលដូចគ្នានៃឆ្នាំមុន ​ហើយឱកាសការងារមានភាពនឹងនរជាទូទៅ ​។ល។ ​ម៉ាក្រូ​សេដ្ឋ​កិច្ច​ទាំងមូលរបស់ចិន​មានដំណើរការស្ថិរភាពជាទូទៅ ​ដែល​នៅតែ​ជា​”យុថ្កាស្ថិរភាព”​សម្រា​ប់​សេដ្ឋកិច្ចសកល​ដដែល ​។​

“ស្ថិរភាព”​នៃ​ស្ថានភាពទូទៅនៃសេដ្ឋកិច្ចចិនបាន​បង្ហាញពីភាពធន់​នៃ​ការអភិវឌ្ឍ​ម្តង​ទៀត ​។ ​សូម​លើក​យកការ​នាំចេញនាំចូលជាឧទាហរណ៍ ​នៅ​ក្នុងឆមាស​ទី​មួយ​ឆ្នាំ​នេះ ​ទំហំ​នាំ​ចេញ​នាំចូល​សរុប​ខាង​ពាណិជ្ជកម្មទំនិញ​របស់ចិន​បានកើនឡើង ​១៦,៩ ​ភាគរយ​បើ​ប្រៀ​ប​ធៀប​នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ​ក្នុងនោះ ​ការ​នាំចូល​មានចំនួន​លើសពី ​១០ ​ទ្រីលាន​យាន់​ប្រាក់​ចិន​ជាលើកដំបូង​បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ​កើន​ឡើង ​២២,១ ​ភាគរយ​ដែល​បាន​បង្ហាញពី​ភាពធន់​ដ៏​ខ្លាំងក្លា ​។ ​បច្ចុប្បន្ននេះ ​ប្រទេសចិន​បាន​អនុវត្ត​គោ​ល​នយោបាយពន្ធគយសូន្យភាគរយចំពោះប្រទេសចំនួន ​៦៣ ​ហើយ​ទំហំនាំចូល​របស់​ប្រ​ទេស​ចិន​បានឈរនៅលំដាប់ថ្នាក់ទីពីរនៅទូទាំងពិភពលោកក្នុងរយៈពេល ​១៧ ​ឆ្នាំ​ជាប់​ៗ​គ្នា ​។

នាពេលបច្ចុប្បន្ននេះ ​កត្តាមិនប្រាកដប្រជានិងអស្ថិរភាពពីខាងក្រៅដែលយើងបាននិង​កំពុង​ប្រឈមមុខ ​គឺមានច្រើនបង្គួរ ​”បញ្ហាអំពី​ការផ្គត់ផ្គង់ខ្លាំង ​តែតម្រូវការខ្សោយ” គឺ​លេច​ធ្លោ​នៅក្នុង​ស្រុក ​។ ​ប៉ុន្តែ​និន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមាន​ភាពល្អ​ប្រសើរ​និង​មាន​ស្ថិរ​ភាព​ក្នុងរយៈពេលយូរមិនកែប្រែទេ ​​បាន​ផ្តល់ការគាំទ្រដ៏រឹងមាំ​សម្រាប់​ការ​សម្រេច​បាននូវ​គោល​ដៅ​នៃ​កំណើនសេដ្ឋកិច្ច​ដែលបានគ្រោងទុកពេញមួយ​ឆ្នាំ ​។ ​ស្របពេល​ដែល​ប្រទេស​ចិន​ជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥” ​កម្លាំង​ចលករផ្ទៃក្នុង​នៃសេដ្ឋកិច្ច​នឹង​ត្រូវ​បានបញ្ចេញ​ថែមមួយកម្រិតទៀត ​។ ​ដូច្នេះក៏មិន​ពិបាក​យល់​ដឹង​ថា ​ហេតុអ្វី​បាន​ជា​មជ្ឈ​ដ្ឋាន​ខាងក្រៅ​នាំគ្នា​ពិភាក្សា​យ៉ាងទូលំទូលាយអំពី”កាលានុវត្ត​ភាព​ចិន​២.0″ ​និង​ហេតុ​អ្វី​បាន​ជា​ប្រធានប្រតិបត្តិ(CEO)កាន់តែច្រើនឡើងៗ​ចាត់ទុកតំបន់ដី​គោក​នៃប្រទេសចិន​ថាជា​គោល​ដៅ​វិនិយោគលំដាប់កំពូលទាំង៣នៅទូទាំង​ពិភព​លោក ​។ ​ពីព្រោះ​ការពិតជាក់ស្តែង​បាន​បញ្ជាក់ជាបន្តបន្ទាប់​ថា ​ប្រទេសចិន​គឺជា​”យុថ្កាស្ថិរភាព”​និងជា”ប្រភពកម្លាំងចលករ”​ស​ម្រា​ប់​ជំរុញ​កំណើនសេដ្ឋកិច្ចពិភពលោក ​៕​

To Top