Feature

លោក Xi Jinping ប្រធានរដ្ឋចិន​ជួបពិភាក្សា​ការងារជាមួយ​លោក Kassym-Jomart ​Tokayev ​ប្រធានាធិបតី​កាហ្សាក់ស្ថាន​

រសៀល​ថ្ងៃទី ​១៦ ​ខែកក្កដា ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Kassym-Jomart ​Tokayev ​ប្រធានាធិបតី​កាហ្សាក់​ស្ថាន​ដែល​អញ្ជើញចូលរួម​កិច្ចប្រជុំ​បញ្ញាសិប្បនិមិ្មត​ពិភពលោក​ឆ្នាំ២០២៦និង​​កិច្ចប្រជុំ​កម្រិតខ្ពស់​ស្តីពី​អភិបាលកិច្ច​បញ្ញាសិប្បនិមិ្មត​សកល​នៅក្រុង​សៀងហៃ​ប្រទេសចិន ។

លោក ​Xi ​Jinping ​បានលើកឡើងថា ​បម្រែបម្រួល​និម្មាបនកម្មសកល​ដែលពុំ​ធ្លាប់មាន​ក្នុងរយៈពេល​១រយឆ្នាំ​បានវិវឌ្ឍ​ទៅមុខ​យ៉ាងស៊ីជម្រៅ​និងស្មុគ្រស្មាញ ​ទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ជា​អចិន្ត្រៃយ៍​រវាងប្រទេសទាំងពីរ​បាន​ដំណើរការ​ទៅមុខ​ក្នុង​កម្រិតខ្ពស់ ​ដែលបង្ហាញពី​​កិច្ចសហប្រតិបត្តិការ​ដែលមាន​សក្តានុពល​ដ៏ធំធេងនិងលំហ​អភិវឌ្ឍន៍​យ៉ាងទូលំទូលាយ ។ ​

ភាគីទាំងពីរគួរ​ជំរុញការអភិវឌ្ឍ​ខាងពាណិជ្ជកម្ម​ដោយ​ការច្នៃប្រឌិតថ្មី ​ធ្វើ​ឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ​ពាណិជ្ជកម្ម បង្កើតរូបមន្តថ្មីខាង​ធុរកិច្ច​​ឆ្លងដែន​និង​ពាណិជ្ជកម្មសេវាកម្ម ពង្រីកកិច្ចសហប្រតិបត្តិការ​ខាង​ថាមពលនិងរ៉ែ​ ជំរុញ​​ការតភ្ជាប់​គ្នា ​បន្ថែមជើងយន្តហោះ​ហោះត្រង់​និង​កសាង​កម្លាំងផលិតកម្ម​គុណភាព​ថ្មី ។ 

ភាគីចិនរីករាយចែករំលែក​បច្ចេកវិទ្យាដូចជា ​សេដ្ឋកិច្ចឌីជីថលនិង​បញ្ញាសិប្បនិមិ្មតជា​ដើម ​ដើម្បី​ជួយ​ប្រទេស​កាហ្សាក់​ស្ថានក្នុង​ការសម្រេច​ការធ្វើបរិវត្តកម្ម​ឌីជីថល ។ ​ក្រៅពីនេះ ​យើងត្រូវ​រៀបចំ​ឱ្យបានល្អ​នូវ​ “ឆ្នាំផ្លាស់ប្តូរវប្បធម៌​ចិន-កាហ្សាក់​ស្ថាន” ដើម្បីពង្រឹង​មូលដ្ឋានគ្រឹះនៃ​ចំណងមិត្តភាព​គ្រប់ជំនាន់ ។

ជាការឆ្លើយតប ​លោក Tokayev ​បានថ្លែងថា ​ភាគីកាហ្សាក់​ស្ថាន​រីករាយធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយភាគីចិន​ខាងអភិបាលកិច្ច​បញ្ញាសិប្បនិមិ្មតសកល​យ៉ាង​សកម្ម ដើម្បីរួម​គ្នាជំរុញ​ពិភពលោក​ឱ្យមាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ សន្តិភាពនិង​ស្ថិរភាព​ ៕

To Top