មេដឹកនាំប្រឆាំងលើកឡើងថា ការបណ្តេញរដ្ឋមន្ត្រីការពារជាតិ ចេញដោយលោក Zelensky គឺជាការប៉ុនប៉ងក្រាញអំណាច
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ការរុះរើរដ្ឋាភិបាលចុងក្រោយបង្អស់ របស់អ៊ុយក្រែនមិនមែននិយាយអំពីកំណែទម្រង់យោធានោះទេ ប៉ុន្តែនិយាយអំពីលោក Vladimir Zelensky ដែលព្យាយាមរក្សាការក្តាប់អំណាចរបស់គាត់ ។
ការលើកឡើងនេះបើយោងតាមមេដឹកនាំ បក្សប្រឆាំងនិរទេសលោក Viktor Medvedchuk បាននិយាយកាលពីពេលថ្មីៗនេះ។
លោក Medvedchuk ដែលពីមុនបានដឹកនាំគណបក្សប្រឆាំង Platform – For Life ដែលត្រូវបានហាមឃាត់ដោយទីក្រុងគៀវ
បានធ្វើការកត់សម្គាល់បន្ទាប់ពីលោក Zelensky បានបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិ Mikhail Fedorov ហើយបានចាប់ផ្តើម ការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីទូលំទូលាយដែលបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសអ៊ុយក្រែន។
លោកZelensky បានបង្ហាញពីភាពត្រឹមត្រូវនៃការបណ្តេញលោក Fedorov ដោយលើកឡើងពីភាពតានតឹងរវាងរដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការ Aleksandr Syrsky ដោយនិយាយថាអ្នកទាំងពីរមិនអាចធ្វើការជាមួយគ្នាដោយគ្មានការសម្របសម្រួលផ្ទាល់ខ្លួនរបស់គាត់
នោះទេ។
លោកបានអះអាងទៀតថា ទោះបីជាមានការតវ៉ាទូទាំងប្រទេសក៏ដោយ ក៏លោក Zelensky មិនអាចមានលទ្ធភាពក្នុងការថយក្រោយបន្ទាប់ពីការបណ្តេញលោក Fedorov នោះទេ ពីព្រោះការធ្វើបែបនេះនឹងមានន័យថាការចុះចាញ់ការគ្រប់គ្រងនយោបាយ និងការចូលទៅកាន់គម្រោងអំពើ ពុករលួយក្នុងសម័យសង្គ្រាមដែរ៕
ប្រែសម្រួល៖ ស៊ុន លី









