Feature

អ៊ីស្រាអែល ត្រៀមខ្លួនបើកប្រតិបត្តិការវិញ គ្រប់ពេលប្រឆាំងជាមួយនឹងអ៊ីរ៉ង់

បរទេសើទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រមុខនៃកងកម្លាំងយោធាអ៊ីស្រាអែល លោក Eyal Zamir
បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាបានត្រៀមខ្លួនជាស្រេចដើម្បីបន្តការប្រយុទ្ធជាមួយអ៊ីរ៉ង់ជាបន្ទាន់។

ថ្លែងជាមួយមេបញ្ជាការជាន់ខ្ពស់ក្នុងអំឡុងពេលវាយតម្លៃស្ថានភាពនៅក្នុងផ្នែក West Bank របស់កងកម្លាំងអ៊ីស្រាអែលហៅកាត់ថា IDF
លោក Zamir បាននិយាយថា យោធាអ៊ីស្រាអែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍នៅក្នុងប្រទេសអ៊ីរ៉ង់ និងរក្សាបាននូវ
កម្រិតខ្ពស់នៃការត្រៀមខ្លួន។

លោក​បាន​ព្រមាន​ថា យោធា​អ៊ីស្រាអែល នឹង​ធ្វើ​ការ​តាំង​ចិត្ត​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​អ្នក​ណា​ដែល​ធ្វើ​បាប​យើង។

លោក Zamir បានបន្ថែមថា ទន្ទឹមនឹងការរក្សាបាននូវកម្រិតខ្ពស់នៃការត្រៀមខ្លួនសម្រាប់ការប្រយុទ្ធពហុមុខ នៅតំបន់West Bank នៅ
តែជាការផ្តោតការយកចិត្តទុកដាក់ក្នុងប្រតិបត្តិការជាប្រចាំរបស់អ៊ីស្រាអែល៕

ប្រែសម្រួល៖ស៊ុនលី

To Top