ប៉ង់តាហ្គោនធ្វើ សេចក្តីប្រកាសព័ត៌មាន ចុងក្រោយអំពីព័ត៌មាន នៃតួលេខយោធាខ្លួនស្លាប់ និងរបួសក្នុង សង្គ្រាមជាមួយនឹងអ៊ីរ៉ង់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត The New York Times បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រី សហរដ្ឋអាមេរិកថា មន្ទីរប៉ង់តាហ្គោន បានរក្សាទុកព័ត៌មាន អំពីសមាជិកបម្រើការរាប់សិបនាក់ដែលរងរបួសក្នុងអំឡុង ពេលសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។
កាលពីថ្ងៃសុក្រ អ៊ីរ៉ង់បានវាយប្រហារទីតាំងយោធាអាមេរិកក្នុងប្រទេសហ្សកដានី ដោយបានសម្លាប់ទាហានពីរនាក់ របួសបួននាក់ និងបាត់ខ្លួនម្នាក់។
ទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែត Times កម្លាំងយោធាអាមេរិករាប់សិបនាក់ បានរងរបួសពេញមួយ សប្តាហ៍នៅក្នុងការវាយប្រហារបីផ្សេង
ទៀតប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេស។
ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងក៏ត្រូវបានគេរាយការណ៍ថារងការខូចខាតក្នុងការវាយប្រហារនេះដែរ។មន្ត្រីម្នាក់បានប្រាប់ CNN ថា ៖វាអាចចំណាយពេលច្រើន
ថ្ងៃ ឬច្រើនសប្តាហ៍សម្រាប់ការរងរបួសត្រូវបានចូលទៅក្នុងប្រព័ន្ធវិភាគគ្រោះថ្នាក់ការពារឬDCASដែលជាមូលដ្ឋានទិន្នន័យផ្លូវការ។
កាសែត Times ដដែលបាននិយាយ ដោយដកស្រង់តួលេខផ្លូវការថា សមាជិកសេវាកម្មសរុបចំនួន៤២៧នាក់ បានរងរបួសក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់នាពេលកន្លងមក។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Sean Parnell បានអះអាងថា ៖ការផ្តល់ព័ត៌មានក្នុងពេលជាក់ស្តែងស្តីពីការស្លាប់ និងរបួសដែលមិនមានគ្រោះថ្នាក់ដល់ជីវិត ដល់ប្រព័ន្ធផ្សព្វផ្សាយ គឺដូចគ្នានឹងការផ្តល់ព័ត៌មាន នោះដោយផ្ទាល់ ដល់សត្រូវរបស់យើងដែរ៕
ប្រែសម្រួល៖ស៊ុនលី









