វេទិកា ស្តីពីការអភិវឌ្ឍ ផ្លូវសូត្រឌីជីថល នៃសន្និបាតបណ្តាញអ៊ីនធឺណិត ពិភពលោក ឆ្នាំ២០២៦ បានបើកធ្វើ
ព្រឹកថ្ងៃទី២២ខែកក្កដា វេទិកា ស្តីពីការអភិវឌ្ឍផ្លូវសូត្រឌីជីថល នៃសន្និបាតបណ្តាញអ៊ីនធឺណិតពិភពលោកឆ្នាំ២០២៦ បានបើកធ្វើនៅក្រុងXi’anខេត្តស្រានស៊ីប្រទេសចិន ។ ភ្ញៀវកិត្តិយសប្រហែល៨០០រូបដែលមកពីប្រទេសនិងតំបន់ចំនួន៥២និងអង្គការអន្តរជាតិចំនួន៧បានចូលរួមវេទិកាលើកនេះ។ វាជាឆ្នាំទី៣ជាប់ៗហើយដែលសន្និបាតបណ្តាញអ៊ីធឺណិតពិភពលោក បានរៀបចំវេទិកាស្តីពីការអភិវឌ្ឍផ្លូវសូត្រឌីជីថល ។
វេទិកាលើកនេះធ្វើក្រោមប្រធានបទ “ប្រមូលផ្តុំបញ្ញាសិប្បនិម្មិតផ្លូវសូត្រ ចាប់ផ្តើមដំណើរថ្មីតាមរយៈឌីជីថល៖ ពួតដៃគ្នាកសាងសហគមន៍ជោគវាសនារួមនៃលំហសាយប័រ” ដែលបានប្រមូលផ្តុំភ្ញៀវកិតិ្តយសគ្រប់មជ្ឈដ្ឋានដូចជា នយោបាយ ឧស្សាហកម្ម សិក្សាស្រាវជ្រាវ ជាដើមហើយរៀបចំវេទិកាពិសេសស្តីពីប្រធានបទដូចជា កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ នវានុវត្តន៍និងការអភិវឌ្ឍរួមនៃតួអង្គAI ការអភិរក្សនិងបន្តវេនបេតិកភណ្ឌវប្បធម៌ក្នុងយុគសម័យឌីជីថលនិងAI និងសុខភាពឌីជីថលនិងAIជាដើម៕









