ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់​ CGTN | នៅពេលដែលម៉ាស៊ីន ចាប់ផ្តើមចេះគិតពិចារណា​​ តើមនុស្សត្រូវឆ្លើយ​តបដូច​ម្តេច ?

នៅក្នុងកិច្ច​ប្រជុំ​បញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ប្រទេសចិនបានលើក​ឡើង​គំនិត​ផ្តួចផ្តើម​អំពី​អភិបាលកិច្ច ​បញ្ញាសិប្បនិម្មិត ដូច​ជា៖ ទស្សនៈប្រកាន់​ខ្ជាប់​នូវ​ការ​តម្កល់ទុក​ប្រជាជនជា​អាទិភាព​ និងអភិវឌ្ឍ​​ក្នុង​ផ្លូវ​​សុចរិត​​​ ​​​​ធ្វើ​ឱ្យបញ្ញាសិប្បនិម្មិត ក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញ​វិបុលភាពរួម និងការពារសន្តិសុខរួម ក៏​ដូច​ជា​ប្រទេសនានា​ធ្វើការរួមគ្នាដើម្បីកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញា សិប្បនិម្មិតសកលប្រកបដោយ​យុត្តិធម៌ និងសមហេតុផល។
 
តាមលទ្ធផលនៃការស្ទង់មតិចំពោះអ្នកប្រើ​អ៊ីនធឺណិត នៅជុំវិញពិភពលោកដែលធ្វើឡើងដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឱ្យដឹងថា អ្នក​ផ្តល់បទសម្ភាសន៍​ចំនួន​ ៨៥,៤% បាន​សម្គាល់​ឃើញ​ថា​ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតយ៉ាងឆាប់រហ័សកំពុងនាំមកនូវបញ្ហាប្រឈមថ្មីៗចំពោះ​សន្តិសុខ និងអភិបាលកិច្ចសកល​ ។ អ្នក​ផ្តល់បទសម្ភាសន៍​ចំនួន​ ៩២,៦% មានការព្រួយបារម្ភថា ការ​ប្រឌិត​ព័ត៌មានក្លែងក្លាយតាម​បច្ចេវិទ្យា​នឹងបំផ្លាញមូលដ្ឋានគ្រឹះនៃទំនុកចិត្តក្នុង​សង្គម ។ អ្នក​ផ្តល់បទសម្ភាសន៍​ចំនួន​៨៧,៨% មានការព្រួយបារម្ភថា របាំងបច្ចេកវិទ្យា និង “ជញ្ជាំងឌីជីថល” នឹងធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសកល​មានភាព​ប្រេះស្រាំ​។ តួលេខទាំងបីនេះបង្ហាញថា បញ្ហាប្រឈមដែល​បណ្តាល​មកពី​បញ្ញាសិប្បនិម្មិត វា​មិន​ស្ថិត​នៅលើ​តែ​ខាង​​បច្ចេកវិទ្យាទៀត​ទេ​ ។ ការកែលម្អអភិបាលកិច្ចសកល និងការប្រមូល​ផ្តុំ​គំនិត​ឯកភាពរួម​អន្តរជាតិ បានក្លាយជាវិញ្ញាសា​រួមដែល​យើង​ត្រូវ​ឆ្លើយ​តប​​ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ៕

To Top