កិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីការបរទេសចិន-អាស៊ាន បើកធ្វើនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន-អាស៊ាន បានបើកធ្វើនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២២ខែកក្កដា ។ ក្រោមសហអធិបតីភាព របស់លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិននិងលោក Mohamad រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងចិន-អាស៊ាន រដ្ឋមន្រ្តីនៃបណ្តាប្រទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន បានចូលរួមកិច្ចប្រជុំលើកនេះ។

លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួប៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរួម របស់ថ្នាក់ដឹកនាំ នៃភាគីទាំងពីរ កិច្ចសហប្រតិបត្តិការ រវាងចិននិងអាស៊ាន បានបោះជំហាន នៅមុខប្រកបដោយភាពនឹងនរនិង ឆាប់រហ័ស ទទួលបានសមិទ្ធផលជាច្រើន ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនទ្វេភាគីជាង២០០០លាននាក់ ហើយមូលដ្ឋានគ្រឹះនៃការកសាងសហគមន៍ ជោគវាសនារួមចិន-អាស៊ានដែលកាន់តែជិតស្និទ្ធមានភាពកាន់តែរឹងមាំ។
លោក Wang Yi បានលើកឡើងសំណើ៤ចំណុច សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាស៊ាន ៖ ទី១ គាំពារបរិយាកាសអភិវឌ្ឍន៍ដោយសន្តិភាពក្នុងតំបន់។ ទី២ បង្កើនភាពធន់នៃការអភិវឌ្ឍក្នុងតំបន់។ ទី៣ ជំរុញនវានុវត្តន៍និងការអភិវឌ្ឍបៃតង ទី៤ ប្រកាន់ខ្ជាប់នូវការតម្កល់ ប្រជាជនជាចម្បង៕









