លោក Trump លើកឡើងថា កំពុងពិចារណាការវាយប្រហារ ទ្រង់ទ្រាយធំជាងនេះទៀត ទៅលើអ៊ីរ៉ង់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ដែលបានដកស្រង់ចេញពីសារព័ត៌មាន Axios បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា
ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់ក្នុងការចាប់
ផ្តើមប្រតិបត្តិការប្រយុទ្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការវាយប្រហារដែលនឹងមានទំហំធំជាង
“Operation Epic Fury” ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈនេះថែមទៀត។
លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ថា៖ខ្ញុំកំពុងពិចារណាការវាយប្រហារដ៏ធំមួយ។ ធំជាងពេលមុនៗ។
ខ្ញុំជិតធ្វើការសម្រេចចិត្តហើយ។ យើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់វា។ដោយបន្ថែមថា អ៊ីរ៉ង់មិនទាន់ទទួលបានការ
ឈឺចាប់គ្រប់គ្រាន់នៅឡើយទេ ។
លោក Trump បាននិយាយថាអ៊ីស្រាអែល នឹងចូលរួមក្នុងរយៈពេលពីរនាទី ប្រសិនបើខ្ញុំសុំឱ្យពួកគេឲ្យគាំទ្រ។
លោក Trump បាននិយាយថា នឹងមាន ផលវិបាក កាន់តែខ្លាំងប្រសិនបើប្រទេសអ៊ីស្រាអែលចូលរួមក្នុងការវាយប្រហារ។
យោងតាមរបាយការណ៍បានឱ្យដឹងថា Trump មិនបានផ្តល់ពេលវេលាកំណត់សម្រាប់ការសម្រេចចិត្តរបស់គាត់ទេ។
គិតត្រឹមថ្ងៃពុធនេះ កងកម្លាំងសហរដ្ឋអាមេរិកបានបើកការវាយប្រហារប្រឆាំងនឹងគោលដៅយោធាអ៊ីរ៉ង់រយៈពេល១២ថ្ងៃ
ជាប់ៗគ្នាមកហើយបន្ទាប់ពីការដួលរលំនៃអនុស្សរណៈយោគយល់គ្នាខែមិថុនាដែលមានបំណងបើកច្រកសមុទ្រ Hormuz
ឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី









