ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីកាណាដា លើកឡើងថា នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារអត្ថប្រយោជន៍ជាតិ ក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោកនឹងធ្វើ អ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ពន្ធរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។

លោកCarney បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំខេត្ត និងដែនដីនៅទីក្រុង Charlottetown ទីក្រុង Prince Edward Island
ដោយសង្កត់ធ្ងន់ថាកាណាដានឹងការពារ និងគាំទ្រកម្មករ កសិករ អាជីវកម្ម និងក្រុមគ្រួសាររបស់ខ្លួនចំពេលមានសម្ពាធពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោន។

លោក Carney បាននិយាយទៀតថា ៖ យើងស្ថិតនៅក្នុងទីតាំងខ្លាំងជាងយើងនៅពេលដែលសង្រ្គាមពាណិជ្ជកម្មនេះ បានចាប់ផ្តើមកាលពី១៨ខែមុននោះ ។ យើងស្ថិតក្នុងជំហររឹងមាំជាងមុន ដោយសារតែការប្តេជ្ញាចិត្តរបស់ជនជាតិកាណាដាខ្លួនឯង និងការផ្តោតអារម្មណ៍របស់នាយករដ្ឋមន្ត្រីជុំវិញតុនេះ។

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើសេចក្តីប្រកាស ដើម្បីដាក់ពន្ធបន្ថែម៥០ភាគរយលើទំនិញ មួយចំនួនរបស់កាណាដា ដោយនិយាយថាកាណាដាកំពុងរើសអើងប្រឆាំង នឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

យោងតាមឯកសារដែលបានបង្ហោះនៅលើគេហទំព័រសេតវិមាន ពន្ធបន្ថែម៥០ភាគរយបន្ថែមលើផលិតផលទឹកដោះគោ ភេសជ្ជៈមានជាតិអាល់កុល យានយន្ត និងទំនិញ ពាក់ព័ន្ធនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែសីហាខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top