ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ស្វាគមន៍ក្រុមហ៊ុនធំៗចិន វិនិយោគលើវិស័យ ឧស្សាហកម្មកម្រិតខ្ពស់ ក្នុងប្រទេសរបស់ខ្លួន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ឥណ្ឌូណេស៊ីបានធ្វើការអញ្ជើញសហគ្រាសចិន ឱ្យបង្កើនការវិនិយោគនៅក្នុងឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ។

ការអញ្ជើញនេះបើតាមរដ្ឋមន្ត្រីសម្របសម្រួលឥណ្ឌូណេស៊ីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោក Airlangga Hartarto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

លោក Airlangga បាននិយាយនៅពេលទទួលគណៈប្រតិភូធុរកិច្ចចិន នៅទីក្រុងហ្សាកាតាថា ៖ ឥណ្ឌូនេស៊ីបើកទូលាយក្នុងការសហការ ជាមួយដៃគូពិភពលោក រួមទាំងប្រទេសចិន ក្នុងពាណិជ្ជកម្ម ការវិនិយោគ សេវាកម្ម និងការអប់រំ។ ខ្ញុំសូមអញ្ជើញក្រុមហ៊ុនមកពីប្រទេសចិនឱ្យបន្តវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេសក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ទាំងនោះ។

លោក Airlangga ក៏បាននិយាយដែរថា រដ្ឋាភិបាលបានបន្តលើកទឹកចិត្តការវិនិយោគដោយក្រុមហ៊ុនរថយន្តចិន បន្ទាប់ពីដំណើរការទីផ្សារដ៏រឹងមាំនៃម៉ាកយីហោចិនជាច្រើន។

លោកបាននិយាយថា ក្រៅពីការផលិត ប្រទេសឥណ្ឌូនេស៊ីក៏បានស្វាគមន៍ការវិនិយោគនៅក្នុងសេដ្ឋកិច្ចឌីជីថល រួមទាំងឧបករណ៍អេឡិចត្រូនិក បណ្តាញខ្សែកាបអុបទិក កម្មវិធីឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top