ប្រេស៊ីល កោះហៅទូតប្រចាំនៅអាហ្សង់ទីន មកពិគ្រោះពិភាក្សាក្រោយពាក្យ រិះគន់ដោយមេដឹកនាំ របស់អាហ្សង់ទីន
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងការបរទេសរបស់ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យបានកោះហៅឯកអគ្គរដ្ឋទូត របស់ខ្លួនប្រចាំប្រទេសអាហ្សង់ទីនលោក Julio Bitelli សម្រាប់ការពិគ្រោះយោបល់លើទំនាក់ទំនង
រវាងប្រទេសទាំងពីរ ។
រដ្ឋមន្ត្រីការបរទេសប្រេស៊ីលលោក Mauro Vieira បានធ្វើការសម្រេចចិត្តកាលពីព្រឹកថ្ងៃអាទិត្យបន្ទាប់ពីបានពិគ្រោះជាមួយ
ប្រធានាធិបតី Luiz Inacio Lula da Silva ។
ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei បានចូលរួមមហាសន្និបាតជាតិនៃគណបក្សសេរីនិយមរបស់ប្រទេសប្រេស៊ីលនៅ
ទីក្រុង Sao Paulo កាលពីថ្ងៃសៅរ៍ ដែលគណបក្សនេះបានតែងតាំងជាផ្លូវការលោក Flavio Bolsonaro កូនប្រុសរបស់
អតីតប្រធានាធិបតី Jair Bolsonaro ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន។
នៅក្នុងសុន្ទរកថារបស់គាត់ លោក Milei បានរិះគន់រដ្ឋាភិបាលរបស់ Lula និងប្រឆាំងនឹងការសម្រេចចិត្តរបស់តុលាការកំពូល
របស់តុលាការសហព័ន្ធលោក Alexandre de Moraes ដែលបានរារាំងគាត់ពីការទៅសួរសុខទុក្ខអតីតប្រធានាធិបតីដែលកំពុង
ជាប់ពន្ធនាគារ។
ប្រធានតុលាការសហព័ន្ធកំពូលលោក Luiz Edson Fachin ក្រោយមកបានច្រានចោលនូវអ្វីដែលលោកហៅថាការប្រមាថដ៏ឈ្លើយ
របស់lok Milei ប្រឆាំងនឹងលោក Moraes ដោយនិយាយថា ការលើកឡើងនេះបានរំលោភលើបទដ្ឋានការទូតរវាងប្រទេសនានា>
ប្រែសម្រួល៖ស៊ុនលី









