អ៊ីរ៉ង់អះអាងថា នៅតែបន្តដោះដូរ ទំនាក់ទំនងជាមួយនឹងអាមេរិក តាមរយៈអ្នកសម្របសម្រួល
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei
បាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរសារជាមួយអ៊ីរ៉ង់ តាមរយៈអ្នកសម្រុះសម្រួល រួមទាំងប៉ាគីស្ថាន និងកាតានៅឡើយ។
លោក Baghaei បានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ថា សម្រាប់កិច្ចសន្ទនាណាមួយត្រូវបានបង្កើតឡើង ត្រូវតែរៀបចំ មូលដ្ឋានត្រឹមត្រូវ
ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកកន្លងមកតែងតែបានបំផ្លាញកិច្ចខិតខំបែបនេះ។
លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានរំលោភលើ បទប្បញ្ញត្តិទាំងអស់របស់ខ្លួន នៅក្នុងការអនុវត្តក្រោមអនុស្សរណៈនៃការ
យោគយល់គ្នា (MoU) រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកផងដែរ។
អ្នកនាំពាក្យរូបនេះបាននិយាយថា អាទិភាពបច្ចុប្បន្នរបស់អ៊ីរ៉ង់គឺការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន និងការពារប្រជាជន
របស់ខ្លួនប្រឆាំងនឹងឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានប្រព្រឹត្តដោយសហរដ្ឋអាមេរិក។
នៅក្រោមលក្ខណ្ឌនៃ MoU ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងនឹងធ្វើកិច្ចចរចាក្នុងរយៈពេល៦០ថ្ងៃ
ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែជោគវាសនានៃកិច្ចចរចាកំពុងព្យួរនៅក្នុងតុល្យភាពបន្ទាប់ពីការប៉ះទង្គិចគ្នាជាថ្មីរវាងប្រទេសទាំងពីរ
ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ៕
ប្រែសម្រួល៖ស៊ុនលី









