រុស្ស៊ី បេីកការវាយប្រហារក្រុមហ៊ុន ផលិតយន្តហោះគ្មានមនុស្សបើក នៅទីក្រុងគៀវ
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារពេញមួយ យប់លើរោងចក្រផលិតយន្តហោះគ្មានមនុស្សបើកនៅទីក្រុងគៀវ ។
ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារទាំងនោះត្រូវបានធ្វើឡើងជាមួយនឹងអាវុធបាញ់ចេញពីដី និងអាកាស ដែលមានភាពជាក់លាក់ខ្ពស់ និងផ្តោតលើរោងចក្រឧស្សាហកម្មយោធា ដែលពាក់ព័ន្ធនឹងការផលិតយន្តហោះគ្មានមនុស្សបើក។
ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា គោលដៅមួយគឺ Smart Intelligent Systems ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកប្រភេទផ្សេងៗគ្នា និងគ្រឿងបន្លាស់ពាក់ព័ន្ធ រួមទាំងតួយន្តហោះ ប្រព័ន្ធអេឡិចត្រូនិច ឧបករណ៍រុករក ឧបករណ៍អុបទិក និងអាគុយ។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងទៀតថា កងកម្លាំងរុស្ស៊ីក៏បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែ Chornomorsk ក្នុងតំបន់ Odessa របស់អ៊ុយក្រែន រួមទាំងកន្លែងផ្ទុកប្រេងឥន្ធនៈ និងប្រេងរំអិល ដែលត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនផងដែរ៕









